ព័ត៌មានជាតិ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ នៅពេលថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី​ លើប្រភេទថនិកសត្វមួយចំនួន ដែលបង្កការព្រួយបារម្ភអាចឈានទៅដល់ការរាតត្បាតជា​សកលសាជាថ្មី

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ នៅពេលថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី​ លើប្រភេទថនិកសត្វមួយចំនួន ដែលបង្កការព្រួយបារម្ភអាចឈានទៅដល់ការរាតត្បាតជា​សកលសាជាថ្មី។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កន្លងមកនេះ ជំងឺផ្ដាសាយបក្សីមានការឆ្លងតែទៅលើសត្វបក្សីព្រៃ និងឆ្លងមកពីសត្វបក្សីស្រុក…

កម្ពុជា និងខេត្តជាំងស៊ូ ប្រទេសចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងខេត្តជាំងស៊ូ ប្រទេសចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម…

លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥…

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព…

កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» នាទីស្តីការក្រសួង បរិស្ថាន…

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យ​ឯកទេសអប់រំសតវត្សទី​២១ ដំបូងគេនៅកម្ពុជា

យោងតាម ក្រសួងព័ត៌មាន បានឱ្យ​ដឹងថា ក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត នៃ​វិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃទី២១ ខែឧសភា​ ឆ្នាំ ២០២៥ នេះ ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថា…

កុំភ្លេចចូលរួមប្រកួត! សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ គណនីហ្វេសប៊ុកផ្លូវការរបស់ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញសេចក្តីជូនដំណឹង អំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ។ ក្នុងនោះ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបន្ថែមថា ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរៀបចំ…

អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ

(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារសហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទនិងរមណីយដ្ឋាន (ICOMOS) អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ សិក្សាឡើងវិញអំពី ប្រព័ន្ធការពាររ-ន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានពី នូវចំណុចមួយចំនួន។ ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ…

ចិនមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ចិនមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា។ តាមការបញ្ជាក់បានឱ្យដឹងថា លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនបានអោយដឹងថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងនេះបានលើកឡើងនៅក្នុងឱកាសដែលលោកអភិបាលក្រុងអ៊ូស៊ី…