ព័ត៌មានជាតិ

ដំណឹងល្អ! ពលករខ្មែរត្រឡប់ពីថៃ និងអ្នកអត់ការងារធ្វើ កុំបារម្ភ! ឱកាសការងារជាង ៧៥០០០ កន្លែង កំពុងរង់ចាំ លេខ១២៩៧ ត្រៀមជួយ!

បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការងារធ្វើ ឱ្យរួសរាន់ទំនាក់ទំនងមកលេខទូរស័ព្ទ ១២៩៧ ដើម្បីទទួលបានឱកាសការងារជាច្រើន។ អ្វីដែលកាន់តែពិសេសនោះ ទោះបីពុំមានជំនាញក៏អាចទទួលបានការងារធ្វើដែរ! ឯកឧត្តម ស៊ុន មេសា…

តារាចម្រៀងលំដាប់ពិភពលោក Andrea Bocelli អាចនឹងមកប្រគំតន្ត្រីនៅកម្ពុជា! ក្រសួងទេសចរណ៍កំពុងពិភាក្សា

ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោក Andrea Primicerio ដែលជាភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន…

គ្រោះថ្នាក់ចរាចរណ៍រន្ធត់! រថយន្តដឹកជ្រក់ស្ពៃបុកជាមួយ GAC ក្រឡាប់ផ្ងារជើងពាសពេញផ្លូវ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុបចំការមន លើបណ្ដោយផ្លូវព្រះនរោត្តម កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្នុងករណីនេះ រថយន្តដឹកជ្រក់ស្ពៃមួយគ្រឿងបានបើកបំពានភ្លើងស្តុប ក៏ត្រូវរថយន្តម៉ាក GAC បុកពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ និងចាក់ជ្រក់ស្ពៃពាសពេញផ្លូវ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ…

កំពតបំបែកកំណត់ត្រា! ភ្ញៀវទេសចរជិត ២០ម៉ឺននាក់ សម្រុកកម្សាន្តបុណ្យអុំទូក ៣ថ្ងៃយ៉ាងគំហុក!

យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញ តាមរយៈក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតបានទទួលនូវលំហូរភ្ញៀវទេសចរយ៉ាងគំហុកជិត ២០ម៉ឺននាក់។ នេះត្រូវបានគេចាត់ទុកថាជាជោគជ័យដ៏ធំធេងមួយសម្រាប់ខេត្តកំពត ដែលបានបង្ហាញពីភាពជឿជាក់របស់សាធារណជនលើរាជរដ្ឋាភិបាល បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ក្រុមអ្នកផ្តល់សេវាទេសចរណ៍ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានប្រែក្លាយខេត្តកំពតឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ លោក…

រថយន្ត Highlander បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ នៅមុខក្រសួងមហាផ្ទៃ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបេីករថយន្តម៉ាក Highlander មួយគ្រឿងទាំងមេឃកំពុងរលឹមតិចៗ ក៏ជ្រុលចង្កូតទៅបុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់មួយកង់ធ្លាក់ពីលើផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់…

កែប៖ «បើមានបញ្ហា ប្រាប់មក!» អភិបាលខេត្តកែប ប្រកាសបើកចំហរទទួលរាល់មតិរិះគន់ និងចាត់ការលើអាជីវករឆ្លៀតឱកាស!

ខេត្ត​កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសជាសាធារណៈថា រដ្ឋបាលខេត្តត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកមតិរិះគន់គ្រប់បែបយ៉ាងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់។ ការប្រកាសនេះធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានបាតុភាពមួយចំនួនតូច ពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកែប។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះបងប្អូនប្រជាពលរដ្ឋ និងបណ្ដាអាជីវករទាំងអស់ក្នុងខេត្តកែប ដែលបានចូលរួមទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ។ ពិសេសជាងនេះទៅទៀត លោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរជាតិ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់ក្រមសីលធម៌ និងពង្រឹងវិស័យព័ត៌មាន

ភ្នំពេញ ៖ នាពេលរសៀលនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានដែលរាយការណ៍ព័ត៌មានពេលយប់ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីផ្តល់ទិសដៅសំខាន់ៗលើក្រមសីលធម៌វិជ្ជាជីវៈ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងការរួមគ្នាក្នុងការពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរ。 លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ជាថ្មីថា អ្នកសារព័ត៌មានមិនត្រូវធ្វើបទសម្ភាសន៍យកមកផ្សព្វផ្សាយជាសាធារណៈចំពោះជនណាដែលមានវិបត្តិចិត្ត ស្រវឹងជោគជាំ ឬបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ក៏ដូចជាជនណាដែលសង្ស័យថាបានប្រើប្រាស់គ្រឿងញៀនឡើយ។…

វិបត្តិ​គុណភាព​វាយលុក! តម្លៃ​ដូង​វៀតណាម​ធ្លាក់​ចុះ​ខ្លាំង រងការ​បដិសេធ​ពី​ទីផ្សារ​ចិន

តម្លៃ​ដូង​នាំ​ចេញ​ពី​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ២ ភាគ ៣ ក្នុង​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នេះ។ មូលហេតុ​ចម្បង​គឺ​ដោយសារ​បញ្ហា​គុណភាព​មិន​ស៊ី​សង្វាក់​គ្នា ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​ពី​ទីផ្សារ​ចិន​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន​ថែម​ទាំង​ត្រូវ​បាន​បដិសេធ​បញ្ជូន​ត្រឡប់​មក​វិញ​ទៀត​ផង។ លោក ហ័ង (Hoang) ជា​កសិករ​ដាំ​ដូង​ម្នាក់ បាន​លើក​ឡើង​ទាំង​ក្តី​បារម្ភ​ថា៖ «ឆ្នាំ​នេះ ពួក​យើង​ដែល​ជា​កសិករ​ដាំ​ដូង​ភាគច្រើន​ពិតជា​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ណាស់ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្រូវ​ការ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​បណ្តាល​ឲ្យ​តម្លៃ​ដូង​ធ្លាក់​ចុះ​តាម​នោះ​ដែរ»។…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរខួប ២២ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី២២ នៃការចុះបញ្ជី «របាំព្រះរាជទ្រព្យ» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ បានទទួលការទទួលស្គាល់ជាសកលពីអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣…

គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាចំនួន ៣លើក របួសធ្ងន់២នាក់ និងខូចខាតយានយន្តជាច្រើនគ្រឿង នៅស្រុកសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាដល់ទៅ ៣លើក នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានបណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់ និងយានយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមការរៀបរាប់ពីប្រជាការពារភូមិដែលជាសាក្សីផ្ទាល់ភ្នែក បានឱ្យដឹងថា ហេតុការណ៍ដំបូងបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ ដោយរថយន្តម៉ាក Toyota…