អាជ្ញាធរបណ្តេញជនជាតិវៀតណាម ៣៤នាក់ ចេញពីកម្ពុជា តាមច្រកបាវិត ពាក់ព័ន្ធ Online Scams!
ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ដោយបានបណ្តេញជនជាតិវៀតណាមសរុប ៣៤នាក់ (ស្រី៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការនេះបានធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជនជាតិវៀតណាមទាំង ៣៤នាក់នេះ ត្រូវបានរកឃើញថា បានលួចស្នាក់នៅ និងប្រកបការងារដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺពាក់ព័ន្ធនឹងករណីបទល្មើស ‘Online…
