សម្តេចតេជោ ហ៊ុន សែន ច្រានចោលការយល់ច្រឡំរឿងបើកច្រកព្រំដែន៖ កម្ពុជាមិនដែលសុំថៃទេ!
ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមុខបកស្រាយយ៉ាងច្បាស់ៗ ដើម្បីបំបាត់ការយល់ច្រឡំរបស់ប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងរឿងការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាពិតជាមិនចង់ឱ្យប្រជាជនទទួលទានដំណេកទាំងមានការយល់ខុសនោះឡើយ ដោយបញ្ជាក់ថា ចាប់តាំងពីភាគីថៃបានបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅស្នើសុំឱ្យថៃបើកច្រកឡើងវិញនោះទេ។ សម្តេចតេជោបានរំលឹកពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ថៃ ចាប់តាំងពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី…
