⚡️អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញមុខក្រុមជនខិលខូច លួចកែនាឡិកាភ្លើងជាង១០០គ្រឿង នៅកំពត!
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានចេញមុខជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ថ្មីៗនេះ ខ្លួនបានប្រទះឃើញករណីជនខិលខូចមួយក្រុម បានដើរបោកបញ្ឆោតប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អគ្គិសនី ស្ថិតនៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ក្នុងតំបន់ផ្គត់ផ្គង់របស់សហគ្រាសអគ្គិសនី ទូកមាស។ ជនល្មើសទាំងនេះ បានជួលឲ្យកែច្នៃនាឡិកាស្ទង់អគ្គិសនី ដើម្បីឲ្យចំនួនអគ្គិសនី (kWh)…
