ព័ត៌មានជាតិ

ជម្លោះពាក្យសម្ដីក្នុងវង់ល្បែងបៀរ ប្រែក្លាយជាហិង្សា! សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន៥នាក់ភ្លាមៗ

ភ្នំពេញ ៖ ហេតុការណ៍ហិង្សាមួយបានផ្ទុះឡើង កាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ល្បែងបៀរ រហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក។ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងសងខាងបានចំនួន ៥នាក់ ដើម្បីសាកសួរ។ លោក…

រន្ធត់! បុរស​ជិះ​កង់​ហាត់ប្រាណ​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាមៗ រួច​អូស​កង់​ទៅ​បាត់​ជិត ១០គីឡូម៉ែត្រ​នៅ​ភ្នំពេញ​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បុរស​ម្នាក់​កំពុង​ជិះ​កង់​ហាត់ប្រាណ​តាម​ផ្លូវ​ភ្នំពេញ-ហាណូយ ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​បោក​ក្បាល​នៅ​នឹង​កន្លែង​កើតហេតុ។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​រថយន្ត​បង្ក​បាន​កិន​អូស​កង់​ជនរងគ្រោះ​ទៅ​ជាមួយ​ជិត ១០​គីឡូម៉ែត្រ មុននឹង​ទម្លាក់​ចោល​រួច​គេចខ្លួន​បាត់ស្រមោល។ សាកសព​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ឈ្មោះ អៀង ចិន្តា ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មាន​លំនៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាំង…

ចាប់បានចោរលួចរថយន្ត! កម្លាំងនគរបាល២ស្រុកសហការគ្នាស្ទាក់ចាប់បានជនសង្ស័យម្នាក់នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក បានបើកប្រតិបត្តិការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចរថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8386។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ លោកវរសេនីយ៍ឯក…

អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បណ្ដាលមកពីក្មួយប្រុសវិកលចរិតដេកជក់បារី ម្ចាស់ផ្ទះខាតបង់ជាង ២ម៉ឺនដុល្លារ!

ខេត្តព្រៃវែង៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានលេបត្របាក់ផ្ទះក្បឿងមួយខ្នងយ៉ាងទាំងស្រុង បណ្ដាលមកពីការធ្វេសប្រហែសរបស់ក្មួយប្រុសម្ចាស់ផ្ទះ ដែលមានសតិមិនគ្រប់គ្រាន់ ជក់បារីនៅលើពូក។ ហេតុការណ៍នេះបានបង្កការខូចខាតយ៉ាងដំណំ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំនេះ ត្រង់ចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ម្ចាស់ផ្ទះរងគ្រោះ គឺលោកស្រី សុន សួម…

កម្ពុជាប្រកាសជំហររឹងមាំនៅ UNESCO៖ សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ពីទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន ៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងសន្ទរកថាដ៏មានសារៈសំខាន់មួយក្នុងអង្គមហាសន្និបាតលើកទី៤៣ របស់អង្គការយូណេស្កូ។ ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូ ក្នុងការស្ថាបនាសន្តិភាពតាមរយៈវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង…

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ផ្ទះថ្មី១ខ្នងជូនគ្រួសារអតីតយុទ្ធជនពលីនៅកំពង់ធំ

កំពង់ធំ៖ ផ្ទះថ្មីមួយខ្នងត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះបានដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយលោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន…

ដំណឹងរីករាយ! ស្ពានមេគង្គក្រចេះ នឹងបើកដំណើរការជាផ្លូវការ ថ្ងៃទី១ មេសា ២០២៦

ក្រចេះ៖ ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករស់នៅខេត្តក្រចេះ និងតំបន់ជុំវិញ ត្រៀមទទួលបានដំណឹងដ៏រីករាយមួយ! ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា នឹងបើកដំណើរការជាផ្លូវការសម្រាប់ឱ្យបងប្អូនឆ្លងកាត់ដោយសេរី ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដោយលែងមានការបិទចរាចរណ៍ទៀតហើយ។ ការប្រកាសដ៏គួរឱ្យសាទរនេះ ធ្វើឡើងដោយលោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញ ១១ ចំណុចគន្លឹះ ជំរុញសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ជាឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់។ សម្តេចធិបតី បានលើកឡើងថា សង្គមដែលមានប្រជាពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាសង្គមរឹងមាំ ប្រកបដោយភាពធន់ សាមគ្គីភាព ការអភិវឌ្ឍ និងស្ថិរភាព។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋខ្វះខាតស្បៀង…

គ្រោះថ្នាក់រន្ធត់លើផ្លូវល្បឿនលឿន! បុកពីក្រោយពេញទំហឹង របួសធ្ងន់២នាក់ ទាំងអ្នកបើកបរ និងជនជាតិកូរ៉េម្នាក់

រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង ២០នាទី លើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តបុកគ្នាពីក្រោយពេញទំហឹង។ តាមប្រភពពីកម្លាំងនគរបាលផ្លូវល្បឿនលឿន និងផ្នែកចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ…

កំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាផ្ទាល់បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់ ២០តោន បម្រុងនាំចេញទៅវៀតណាម!

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៤៖២២នាទីរសៀល កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប រួមជាមួយកម្លាំងយោធភូមិភាគទី៥ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ស វិបុល កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី និងកម្លាំងជំនាញរដ្ឋបាលជលផល…