ព័ត៌មានជាតិ

ឱកាសការងារក្នុងស្រុក៖ កោះកុង បញ្ជូនពលករ ៣៤នាក់ ពីថៃ ទៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

(ខេត្តកោះកុង)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង បានរៀបចំបញ្ចូនពលករខ្មែរចំនួន ៣៤នាក់ ទៅបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្រោយត្រឡប់មកពីប្រទេសថៃ។ មន្ទីរព័ត៌មានខេត្តកោះកុង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៣…

ដោះស្រាយបញ្ហាពលរដ្ឋជាប់គាំង៖ អាជ្ញាធរកម្ពុជា-ថៃ ពិភាក្សានៅច្រកប៉ោយប៉ែត

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរកម្ពុជា និងថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលឹក នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កំពុងតែមមាញឹកក្នុងការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរយៈពេលមួយថ្ងៃ អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរ…

អនុសាសន៍ ៦ ចំណុច៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញទិសដៅសម្រាប់ ស.ស.យ.ក. ជាតិ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុចដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត។…

ស សុខា បញ្ជាក់៖ ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន វិនិយោគទីតាំងបន្សាប និងកិច្ចសហប្រតិបត្តិការពហុភាគី ជាអាទិភាព

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាមឯកឧត្តមអភិបន្តិបណ្ឌិត…

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងបញ្ចៀសចរាចរណ៍ នៅថ្ងៃទី២៨ មិថុនា ខាងមុខ ចាប់ពីម៉ោង ៦:៣០ព្រឹក!

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៦ កន្លះទៅ។ ក្នុងសេចក្ដីជូនដំណឹងរបស់…

សិល្បករខ្មែរ៖ សមាគមសិល្បករខ្មែរ គាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា!

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។ ថ្លែងក្នុងជំនួបពិភាក្សានេះ…

សារៈសំខាន់ទិវាអូឡាំពិក៖ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ការរម្លឹកខួបដាស់តឿនមនុស្សជាតិឱ្យចងចាំគុណបំណាច់ចលនាអូឡាំពិកដើម្បីសន្តិភាព

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ការរម្លឹកខួប «ទិវាអូឡាំពិក-Olympic Day» គឺជាការដាស់តឿនប្រជាពលរដ្ឋ ក៏ដូចជាមនុស្សជាតិលើផែនដីនេះឱ្យចងចាំនូវគុណបំណាច់របស់ចលនាអូឡាំពិក ដោយចលនាអូឡាំពិកបានកសាងនូវពិភពលោកមួយដ៏ល្អ និងប្រកបដោយសន្តិភាព។ ??????? នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ…

ចាប់ខ្លួនឃាតករ: នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបករណីឃាតកម្មនៅកំពង់ត្របែក ជនដៃដល់បំពួនខ្លួននៅច្បារអំពៅ ត្រូវចាប់ខ្លួនបានហើយ

រាជធានីភ្នំពេញ៖ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩៖១០នាទី មានករណីឃាតកម្ម បានកើតឡើងនៅ ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលជនរងគ្រោះឈ្មោះ ហុង ថន ហៅធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្លាប់នៅកន្លែងកើតហេតុ។ឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់…

ខេត្តបាត់ដំបង៖ បន្លែក្នុងស្រុកផ្គត់ផ្គង់គ្រប់គ្រាន់ មិនខ្វះខាត ទោះបិទច្រកព្រំដែនថៃ គាំទ្រកសិករខ្មែរ។

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ចាប់តាំងពីមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃរហូតមកដល់នេះ ទោះបីជាមិនមានការនាំចូលផលិតផលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃមកកាន់កម្ពុជាក្តី ក៏គេសង្កេតឃើញថា អាជីវករលក់ដូរនៅផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅតែមានបន្លែផ្គត់ផ្គង់គ្រប់គ្រាន់ដល់គ្រប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ហើយជាបន្លែសរីរាង្គ ធម្មជាតិដែលផលិតដោយកសិដ្ឋាន…

ក្រសួងការបរទេស: ណែនាំពលរដ្ឋខ្មែរ ចៀសវាងទៅប្រទេសថៃ បើមិនចាំបាច់ជាដាច់ខាត

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដល់ពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។ នេះបើយោងតាមសេចក្តីជូនដំណឹងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមអ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា ការជូនដំណឹងនេះ បានធ្វើឡើងដោយផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ក្រសួងក៏បានណែនាំដល់ពលរដ្ឋ…