ព័ត៌មានជាតិ

ICJ ព្រំដែនកម្ពុជា-ថៃ៖ ឯកឧត្តម ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ លើករណីតំបន់មុំបី និងប្រាសាទតាមាន់-តាក្របី

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានភាពទន់ភ្លន់ ប៉ុន្តែត្រៀមឆ្លើយតប! សមត្ថភាពពេញលេញការពារអធិបតេយ្យជាតិពីការបំពាន

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឆ្លើយតបទៅនឹងការបំពារបំពានរបស់ភាគីថៃដែលតែងតែគំរាមកម្ពុជាដោយវិធានការបិទច្រកព្រំដែន គំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណេត និងវិធានការសេដ្ឋកិច្ចបិទការដោះដូរពាណិជ្ជកម្មមួយចំនួនទៀតនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំដរលេងជាមួយថៃ ដើម្បីការពារមុខមាត់ជាតិ។ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា…

បង្ក្រាបគ្រឿងញៀន៖ នគរបាលកំពង់ស្ពឺ ចាប់ខ្លួនមុខសញ្ញាចែកចាយធំ ៣នាក់ ព្រមវត្ថុតាងជិត២០កញ្ចប់

កំពង់ស្ពឺ​ ៖​ ដោយទទួល​បានព័ត៌​មាន​មូលដ្ឋាន​ទុក​ចិ​ត្ត​ និងគោលកា​រ​ណ៍​ដឹកនាំ​បញ្ជា​ពី​ លោកឧត្ដម​សេ​នី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ស្រុកសា​មគ្គី​មុនីជ័យ​ ដឹកនាំ​ប្រតិបត្ដិកា​រដោយផ្ទាល់​ពីលោ​កវរសេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​ និងបានកិច្ចសហការ​ពី​កំលាំងមូលដ្ឋានស​ម្ងាត់​ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់…

ប្រេងឡើងថ្លៃ៖ បណ្ឌិត គិន ភា បកស្រាយ! តម្លៃប្រេងនៅកម្ពុជាហក់ឡើងដោយសារវិបត្តិអាមេរិក-អ៊ីរ៉ង់ និងបិទច្រកអកម៉ូស មិនមែនផ្អាកនាំចូលពីថៃ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើតម្លៃប្រេងបានហក់ឡើងនៅកម្ពុជា គឺមិនមែនបណ្ដាលមកពីរាជរដ្ឋាភិបាលផ្អាកការនាំប្រេងចូលពីប្រទេសថៃនោះទេគឺបណ្តាលមកពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយពេលនេះសភាអ៊ីរ៉ង់បានអនុម័តច្បាប់បិទច្រកសមុទ្រអកម៉ូសទៀតដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់ នោះនឹងធ្វើឱ្យតម្លៃប្រេងនឹងហក់ឡើងកប់ពពកនៅពេលខាងមុខ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា បានមានប្រសាសន៍៖ «សូមបញ្ជាក់ថា…

TotalEnergies ពង្រីកវិនិយោគ៖ ក្រុមហ៊ុនប្រេងបារាំង TotalEnergies ប្តេជ្ញាពង្រីកវត្តមានលើវិស័យប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។ លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍បានជួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល​ នៅទីស្តីការក្រសួងផ្ទាល់ កាលពីរសៀលនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។…

វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍៖ កម្ពុជាប្តេជ្ញាចិត្តជំរុញវិស័យ STI ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ក្នុងតំបន់ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…

គម្រោងធនធានទឹកកំពង់ធំ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះត្រួតពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹកកំពង់គោ សម្រេចបាន ៧៥% បម្រើវិស័យកសិកម្ម និងជីវភាពប្រជាជន

(កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម…

សម្តេចតេជោ ហ៊ុន សែន៖ ស្នើសុំសញ្ជាតិខ្មែរដល់លោកឪស៊ុច ដើម្បីបំពេញការងារជាពលរដ្ឋខ្មែរ

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយនៅលើផេកផ្លូវការរបស់ សម្ដេច ថា៖ ‹‹ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា››។…

បច្ចុប្បន្នភាពកូវីដ១៩៖ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងថ្មី ៤នាក់ និងជាសះស្បើយ ២នាក់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់បន្ថែមទៀត ខណៈជាអ្នកជាសះស្បើយ ២នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥៧០នាក់, អ្នកជាសះស្បើយសរុបចំនួន…

ព្យាករណ៍អាកាសធាតុ៖ កម្ពុជានឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២២-២៤ មិថុនា

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤…