គម្រោងស្ពានទន្លេបាសាក់៖ រដ្ឋបាលភ្នំពេញ ចាំបាច់ដកហូតទីតាំង ០៣ គ្រួសារ រុញផែនការសាងសង់ស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា ឱ្យទាន់ពេល
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងនេះ មកឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែតបណ្ដោយឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយ។ ការអភិវឌ្ឍន៍នៃការស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះក៏នៅមានប្រជាពលរដ្ឋចំនួន ០៣គ្រួសារ…
