សេដ្ឋកិច្ចវិលជុំ៖ ផ្លាស់ប្តូរជីវភាពសហគមន៍នេសាទនៅបឹងទន្លេសាប ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព
ភ្នំពេញ _អស់រយៈពេលជិតបួនឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប ។អ្នកចូលរួមក្នុងកម្មវិធីនេះមានប្រមាណជិត ១០០នាក់ ដែលនៅក្នុងនោះរួមមានតំណាងមកពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ដៃគូអនុវត្តគម្រោង…
