ព័ត៌មានជាតិ

គោលដៅទេសចរណ៍ប្រចាំថ្ងៃ៖ អភិបាលខេត្តកណ្ដាល ប្តេជ្ញាជំរុញរមណីយដ្ឋានកៀនស្វាយក្រៅ

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាលប្ដេជ្ញាចិត្តជំរុញរមណីយដ្ឋានកៀនស្វាយក្រៅឱ្យក្លាយជាគោលដៅទេសចរណ៍ប្រចាំថ្ងៃ។ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា រួមជាមួយអាជ្ញាធរស្រុកកៀនស្វាយ…

ផលប៉ះពាល់សុខភាព៖ ក្រសួងបរិស្ថានព្រមានពីគ្រោះថ្នាក់ការដុតប្លាស្ទិកនៅទីវាល បង្កជាតិគីមីខ្ពស់ និងជំងឺមហារីក

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងរម្លឹកប្រាប់ទៅប្រជពលរដ្ឋថា ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក វាធ្វើឱ្យមានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥…

ទឹកស្អាត និងអនាម័យជនបទខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន បើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្រោមកម្មវិធីអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព។

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តស្ទឹងត្រែង។ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណអនុវិទ្យាល័យវាលដេញ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម…

បណ្ណាល័យ សម្ដេច ក្រឡាហោ ស ខេង: យុវជនជាង ៤០០នាក់ ងាកមកចាប់អារម្មណ៍អានសៀវភៅកើនឡើង

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា យុវជនកាន់តែច្រើនឡើង បានងាកមកចាប់អារម្មណ៍ចូលអានសៀវភៅកាន់តែច្រើនឡើង ក្រោយពី បណ្ណាល័យសម្ដេច ក្រឡាហោ ស ខេង បើកដំណើរការ។ ចាប់ពីបើកដំណើរការរយៈពេលពីរខែ ឃើញមានអ្នកចាប់អារម្មណ៍ចូលអានសៀវភៅ ក្នុងបណ្តាល័យសម្តេច…

អង្គរ៖ ឯកឧត្តម សាយ សំអាល់ ជំរុញរៀបចំលក្ខខណ្ឌប្រើប្រាស់ដី និងនគរូបនីយកម្ម ដើម្បីទាក់ទាញទេសចរ និងអភិរក្សបេតិកភណ្ឌ។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលធ្វើឡើងនៅខេត្តសៀមរាប…

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៖ ជួយពលរដ្ឋជាង ៥៨ ០០០ នាក់ ទទួលបានការព្យាបាលបង្ការជំងឺឆ្កែឆ្កួត កាលពីឆ្នាំមុន

រាជធានីភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១០ខែមិថុនានេះ ឲ្យដឹងថា លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានទទួលស្វាគមន៍លោកស្រីវេជ្ជបណ្ឌិត Odette Tomescu-Hatto នាយិកាកិច្ចការបរទេសនៃវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីស៍ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា។ លោកទូត និងលោកស្រីបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីគម្រោងរបស់ក្រុមបារាំងក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) គឺជាតួអង្គសំខាន់មួយ។ បន្ទាប់មក លោកទូតបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីថ្ងៃទី០៦…

ជំរុញកម្ពុជា៖ រដ្ឋមន្ត្រីព័ត៌មាន អំពាវនាវអង្គភាពបរទេស ផ្សាយព័ត៌មានពិត ដើម្បីទាក់ទាញវិនិយោគ-ទេសចរ

(រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តអង្គភាពព័ត៌មានជាភាសាបរទេស បង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ឱ្យបានច្រើនសំដៅរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ។ ឯកឧត្តម នេត្រ…

វិនិយោគកម្ពុជា៖ CDC ចុះបញ្ជី ៥៩ គម្រោងថ្មី ទុន ៨១៦លានដុល្លារ ក្នុងឧសភា ឆ្នាំ២០២៥

រាជធានីភ្នំពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ…

គ្រោះថ្នាក់ចរាចរណ៍៖ ម៉ូតូបុកគូទរថយន្តខូចចតគ្មានសញ្ញា បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ បុក រថយន្ដពីក្រោយ ដែលរថយន្ដមួយគ្រឿងបានខូច រួចចតនៅលេីចិញ្ចេីមផ្លូវកៅស៊ូ ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សអ្នកបេីកបរម៉ូតូដែលបានបាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង ០៤ និង ៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥…

ព្រំដែនកម្ពុជា-ថៃ៖ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ជំហររាជរដ្ឋាភិបាលបន្តសហការជាមួយថៃដោះស្រាយព្រំដែនដែលនៅសេសសល់

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៩ ខែមីថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារបន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើនាថ្ងៃនេះ ដោយសម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង…