ព័ត៌មានផ្លូវការ៖ ក្រសួងការពារជាតិ អំពាវនាវប្រជាពលរដ្ឋប្រើប្រាស់ប្រភពពិត ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ
យោងតាម ក្រសួងការពារជាតិ នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រសួងការពារជាតិ បានធ្វើការអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ក្រោយសារព័ត៌មានថៃ និងក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ។ ក្នុងនោះ ក្រសួងការពារជាតិ បានបន្ថែមថា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ…
