ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់មន្ដ្រីបន្តប្រឹងប្រែងធ្វើការងារតាមតួនាទីរបស់ខ្លួន ជាជាងមានក្តីទោមនស្សចំពោះការវាយតម្លៃពីក្រុមអ្នកស្រាវជ្រាវ

(ភ្នំពេញ)៖ ពីវេទិការអធិបតីនៃពិធីបិទសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការងារប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្ស បន្តការខិតខំប្រឹងប្រែងធ្វើការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាជាងមានក្តីទោមនស្សចំពោះការវាយតម្លៃពីក្រុមអ្នកស្រាវជ្រាវ ឬការរបាយការណ៍ចេញពីស្ថាប័នណាមួយដែលមិនឆ្លុះបញ្ចាំងពីការពិតអំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ។…

ក្រសួងកសិកម្ម ជូនដំណឹង ស្តីពី នីតិវិធីនៃការដាក់ពាក្យស្នើសុំនាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន

រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ជាម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ជ្រាបថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា…

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អនុវត្ដតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និង᧢ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស…

សពទ័ពមួកខៀវកម្ពុជា ២រូប ដែលពលីនៅស៊ូដង់ខាងត្បូង មកដល់ប្រទេសកំណើតហើយ នៅល្ងាចថ្ងៃចន្ទនេះ

ភ្នំពេញ ៖ សាកសពកងទ័ពមួកខៀវកម្ពុជា ចំនួន ២រូប គឺសពកញ្ញា ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានដឹកមកដល់មាតុភូមិវិញ នាល្ងាចថ្ងៃចន្ទ នេះ ។ នាយឧត្តមសេនីយ៍ ឈុំ…

ក្រសួងទេសចរណ៍ នឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ នៅខេត្តស្ទឹងត្រែង

យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ក្រសួងទេសចរណ៍ នឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ នៅខេត្តស្ទឹងត្រែង។ ក្នុងនោះ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសថា សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក…

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចុះពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី

(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការ និងសាសនា បានចុះពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ក្នុងការចុះពិនិត្យទីតាំងសម្រាប់តម្កល់ «ព្រះពុទ្ធបដិមា» នេះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»។…

គណៈមេធាវីបានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ គណៈមេធាវី បានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)។ ក្នុងឱកាសនោះ លោកមេធាវី…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សរសើរពលរដ្ឋនៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

(ខេត្តកំពង់ឆ្នាំង)៖ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ២៦ ខែខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត…