អាជ្ញាធរជលផលកំពង់ចាមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ករណីនៅស្រុកព្រៃឈរ
ខេត្តកំពង់ចាម៖ ក្រុមការងារជំនាញពីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ធ្វើប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណីនៅក្នុងស្រុកព្រៃឈរ។ ការប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ក្រុមការងារបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកឧបករណ៍នេសាទខុសច្បាប់ជាច្រើន។ ករណីទី១ នៅទំនប់រលំពោធិ៍ ឃុំមៀន ក្រុមការងារបានរកឃើញឧបករណ៍លូស្បៃមុង ១២មាត់ របាំងស្បៃមុងប្រវែង…
