រថយន្តយីឌុបដឹកអុសព្រៃគ្មានលិខិតត្រូវបានបង្ក្រាបនៅកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញបានបង្ក្រាបរថយន្តយីឌុបដឹកអុសព្រៃចម្រុះដែលគ្មានលិខិតអនុញ្ញាត កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ការបង្ក្រាបនេះបានធ្វើឡើងតាមបណ្តោយផ្លូវជាតិលេខ៤៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ៨៩ ក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។ រថយន្តយីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខកណ្តាល 3A-2788 បានដឹកអុសព្រៃចេញពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅរាជធានីភ្នំពេញ។ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់ការឱ្យលោកវរសេនីយ៍ឯក ហេង…
