ព័ត៌មានជាតិ

អាមេរិក អបអរខួបឯករាជ្យកម្ពុជា ៧២ឆ្នាំ៖ ប្តេជ្ញាបន្តភាពជាដៃគូដើម្បីវិបុលភាព និងសន្តិសុខ

ភ្នំពេញ៖ ក្នុងឱកាសដ៏មហោឡារឹកនៃការប្រារព្ធខួបលើកទី៧២ នៃទិវាឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ។ នៅក្នុងសារមួយដែលបានផ្សព្វផ្សាយដោយស្ថានទូតអាមេរិកនៅថ្ងៃនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងនាមសហរដ្ឋអាមេរិក លោកមានសេចក្តីរីករាយជាខ្លាំងក្នុងការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា។ សារដដែលបានបន្តថា ក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ត្រូវបានថែរក្សាយ៉ាងជិតស្និទ្ធ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក…

រឿងរន្ធត់! ទាហានថៃ២នាក់ជាន់មីន ម្នាក់ដាច់កជើងធ្ងន់ធ្ងរនៅស៊ីសាកេត

(បាងកក)៖ ទាហានថៃ២នាក់ជាន់មីននៅ Huai Ta Maria ខេត្ត Si Sa Ket ម្នាក់ដាច់កជើង ម្នាក់ទៀតរបួស។ ឧបទ្ទវហេតុនេះក្រោមការគ្រប់គ្រងទីបញ្ជាការភូមិភាគ២។ ពួកគេត្រូវបញ្ជូនទៅពេទ្យ។ នេះបើតាម Khaosod។

បណ្ឌិត ជា មុនីឫទ្ធិ៖ «សហគមន៍ជោគវាសនារួម» ជាគន្លឹះសន្តិភាព និងវិបុលភាពសកល

ភ្នំពេញ៖ នៅក្នុងវេទិកាជំនួបក្រុមបញ្ញាញាណនិងព័ត៌មានកម្ពុជា-ចិន នាពេលថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសង្កត់ធ្ងន់ថា ការកសាង «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាសន្តិភាពសកល និងវិបុលភាពពិភពលោកប្រកបដោយចីរភាព។ លោកបណ្ឌិតបានលើកឧទាហរណ៍ពីបទពិសោធន៍ផ្ទាល់របស់លោក ក្នុងការចូលរួមជាវាគ្មិនក្នុងវេទិកាអន្តរជាតិលើកទី៥ ស្តីពី «វប្បធម៌សុខដុមនីយកម្ម (Hehe Culture)» ដែលប្រព្រឹត្តទៅនៅប្រទេសចិន…

សមត្ថកិច្ចខណ្ឌដង្កោ ឆ្មក់ចាប់បានជនសង្ស័យម្នាក់ ករណីគំរាមកាប់នឹងកាំបិតបុ័ងតោ ដល់ជនរងគ្រោះ!

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បានជាស្ថាពរ ពាក់ព័ន្ធករណីប៉ុនប៉ងប្រព្រឹត្តអំពើហិង្សាដោយចេតនា (គំរាមកាប់នឹងកាំបិតបុ័ងតោ) ទៅលើជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចភោជនីយដ្ឋាន «ដៃអូន» ដែលមានទីតាំងស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក…

ចាប់បានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ!

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់បានជាស្ថាពរ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:២១នាទី…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងជំរុញភារកិច្ចការពារជាតិ រួមទាំងការកែសម្រួលអាវុធធុនធ្ងន់នៅតាមព្រំដែន

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទី និងភារកិច្ចស្នូលរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងប្រគល់ភារកិច្ចចាំបាច់មួយចំនួនទៀតជូនដល់កងកម្លាំងចំណុះទាំងអស់។ ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយយ៉ាងក្បោះក្បាយអំពីបច្ចុប្បន្នភាពនៃសភាពការណ៍នានា…

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានសមាគមជប៉ុន-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញវិនិយោគ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន៦មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដ៏មានសារៈសំខាន់ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មេដឹកនាំឆ្នើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានមហាជនមើលឃើញថាជាមេដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលតែងតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាភាពស្ងប់ស្ងាត់ និងមានទំនុកចិត្តពេញលេញលើកិច្ចខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់រាជរដ្ឋាភិបាល។ សម្តេចមិនមែនជាអ្នកនៅស្ងៀមស្ងាត់នោះទេ ប៉ុន្តែរាល់សកម្មភាព និងការសម្រេចចិត្តរបស់សម្តេច គឺសុទ្ធតែពោរពេញទៅដោយភាពឆ្លាតវៃ ការទូតដ៏ប៉ិនប្រសប់ និងដំណោះស្រាយប្រកបដោយសន្តិវិធី រហូតសម្រេចបានលទ្ធផលជាក់លាក់ប្រកបដោយផ្លែផ្កា។ ជាមួយចំណេះដឹងដ៏ទូលំទូលាយ ភាពវៃឆ្លាតខ្ពស់ ក៏ដូចជាសមត្ថភាពពេញលេញ…

សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន! ទំហំពាណិជ្ជកម្ម​សម្រេច​បាន​ជាង ៥២.៥ ពាន់លានដុល្លារ ត្រឹម ១០ ខែ!

ភ្នំពេញ៖ តាមទិន្នន័យចុងក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងដៃគូអន្តរជាតិបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានទឹកប្រាក់ជាង ៥២,៥៧ ពាន់លានដុល្លារ ត្រឹមរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ នេះ។ តួលេខនេះតំណាងឱ្យការកើនឡើង ១៦,៥…

តួនាទីសមាជិកសភាក្នុងការការពារយុវជនពីផលប៉ះពាល់បណ្តាញសង្គម! សិក្ខាសាលា CAPPD-AFPPD តាមប្រព័ន្ធ Online

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) បានចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាអនឡាញដ៏សំខាន់មួយ ស្តីពី «ផលប៉ះពាល់នៃបណ្តាញសង្គមលើកុមារ និងយុវជន»។ សិក្ខាសាលានេះ រៀបចំឡើងដោយវេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយតភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយការចូលរួមពីវាគ្មិន និងអ្នកចូលរួមប្រមាណជាង…