អាណិតស្រី១៨ឆ្នាំ! ពឹងឌុបទៅឃាត់ប្ដី ត្រឡប់មកវិញត្រូវចាប់រំលោភ៣ដងក្នុងចម្ការស្វាយ
ខេត្តកណ្ដាល – នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ពីការចាប់ខ្លួនបុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ក្រោយពីធ្វើសកម្មភាពចាប់រំលោភស្ត្រីវ័យក្មេងអាយុ១៨ឆ្នាំរហូតដល់៣ដង។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន វឿន អាយុ៣៦ឆ្នាំ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើឃាតកម្មដ៏សាហាវមួយ។ ជនសង្ស័យនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល១ឆ្នាំពីបទរក្សាទុកគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០:៤០នាទី…
