នគរបាលបាត់ដំបងចាប់ស្រីអាយុ៤៨ឆ្នាំ រក្សាមេតំហ្វេតាមីន០.៦៥ក្រាម
ខេត្តបាត់ដំបង – នគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនយ៉ាងទាន់ហន់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិជ្រៃ ស្រុកថ្មគោល។ ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីស្នងការនគរបាលខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ ភា (ហៅជ្រូក) ភេទស្រី អាយុ៤៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល។ ជនសង្ស័យត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងភ្លាមៗ។…
