កងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពីរនាក់ និងដកហូតគ្រឿងញៀនជាង ១.៦គីឡូក្រាម
ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់ និងដកហូតគ្រឿងញៀនបានទម្ងន់ជាង ១,៦គីឡូក្រាម។ ប្រតិបត្តិការនេះដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន និងសម្របសម្រួលនីតិវិធីដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ ការចុះប្រតិបត្តិការបានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចលើទួល ភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ កម្លាំងសមត្ថកិច្ចក៏បានបន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកំពតផងដែរ។…
