ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យមណ្ឌលសុវត្ថិភាពជនភៀសសឹកនៅព្រះវិហារ បន្ទាប់ពីកងទ័ពថៃវាយប្រហារ
(ខេត្តព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី គន់ គីម បានចុះពិនិត្យស្ថានភាពជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារជាថ្មីតាមបណ្តោយព្រំដែន។ ការចុះពិនិត្យនេះធ្វើឡើងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានាសុវត្ថិភាពជនភៀសសឹកដែលត្រូវគេបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន។ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា៖ “យើងត្រូវរៀបចំមណ្ឌលសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ និងបន្ទាន់សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះពីការវាយប្រហារ។” រដ្ឋបាលខេត្តព្រះវិហារបានរៀបចំមណ្ឌលសុវត្ថិភាពតាមទីតាំងដែលមានអំណោយផល ដោយផ្តល់រោងស្នាក់នៅ ទឹកស្អាត…
