ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធនាគារជម្លៀសជនជាប់ឃុំជាងមួយពាន់នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យទៅសៀមរាប

អគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពាក់ព័ន្ធ អនុវត្តប្រតិបត្តិការជម្លៀសជនជាប់ឃុំចំនួន ១,០៦៦ នាក់ រួមទាំងស្រី ៦៧ នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ឯកឧត្តម ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ បានចុះប្រតិបត្តិការខាងលើ ក្រោយទទួលបានគោលការណ៍ និងមតិដឹកនាំពី ឯកឧត្តម អភិសន្តិបណ្ឌិត…

សាលារៀន៤២កន្លែងបិទទ្វារនៅខេត្តបន្ទាយមានជ័យ ដោយសារការបាញ់ប្រហារពីភាគីថៃ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចំនួនសាលារៀនដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅតាមស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ។ ការបិទទ្វារនេះកើតឡើងក្រោយពីមានការវាយប្រហារពីភាគីថៃនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ក្រសួងការពារជាតិបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ។…

អគ្គីភ័យឆាបឆេះរោងចក្រសំលៀកបំពាក់នៅកំពង់ស្ពឺ កម្មករនាំគ្នារត់ព្រាត

ខេត្តកំពង់ស្ពឺ – ស្ថានភាពភ័យខ្លាចបានកើតឡើងនៅរោងចក្រសំលៀកបំពាក់យីហោ ហាយ យ៉ុន ហ្គាមិន (Hui Yuan Garment Co.Ltd) នៅក្រុងច្បារមន នៅពេលដែលអគ្គីភ័យបានឆាបឆេះកំទេចក្រណាត់នៅមុខឃ្លាំងរោងចក្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:៣៥ រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិស្នោទី១ សង្កាត់រកាធំ…

យោធាថៃបាញ់ប្រហារជនស៊ីវិលកម្ពុជា ក្រសួងការពារជាតិថ្កោលទោសយ៉ាងខ្លាំង

**ភ្នំពេញ៖** ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់យោធាថៃលើប្រជាជនស៊ីវិលកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ យោធាថៃបានពង្រីកការវាយប្រហារមកលើខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការវាយប្រហារនេះបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ការវាយប្រហារនេះកើតឡើងក្រោយពីការបាញ់ប្រហារមុនៗនៅខេត្តព្រះវិហារ…

បុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ហ៊ានលួចអង្ករ-ជញ្ជីងក្នុងផ្ទះកូនបំណុល ត្រូវកងអាវុធហត្ថឃាត់ខ្លួន

ខេត្តស្ទឹងត្រែង – បុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ម្នាក់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីហ៊ានចូលលួចអង្ករ និងជញ្ជីងក្នុងផ្ទះកូនបំណុល ខណៈម្ចាស់ផ្ទះមិននៅ។ លោក វរសេនីយ៍ទោ ហ៊ាន សុវណ្ណារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី៦ ធ្នូ ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ ក្នុងករណីនេះ លោក…

ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ៖ គ្មានភ្លៀងធ្លាក់ទេ តែមានខ្យល់ត្រជាក់បក់មកពីទិសឦសាន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានផ្សព្វផ្សាយព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញថា នៅថ្ងៃនេះ តាមបណ្តាខេត្តទាំងអស់ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ ស្ថានភាពនេះបណ្តាលមកពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ ខ្យល់នេះបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងបន្តពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖…

ស្ត្រីអ្នកលាងចានលួច iPhone និស្សិតនៅមាត់ទន្លេតាខ្មៅ រត់មិនរួចត្រូវដេញចាប់ប្រគល់សមត្ថកិច្ច

ខេត្តកណ្តាល – ស្ត្រីម្នាក់មុខរបរអ្នកលាងចាន ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃទំនើប iPhone 12 Pro Max ពណ៌ស ពីនិស្សិតស្រីម្នាក់ដែលកំពុងអង្គុយលេងនៅមាត់ទន្លេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩:៣០យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចសួនច្បារមាត់ទន្លេ(ច្រមុះជ្រូក) ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។…

រដ្ឋមន្ត្រីសុខាភិបាលដាក់បទបញ្ជាបន្ទាន់ ត្រៀមគ្រូពេទ្យឆ្លើយតបស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ពីការត្រៀមខ្លួនបន្ទាន់របស់ប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយទាមទារឱ្យគ្រូពេទ្យទាំងអស់មានក្រមសីលធម៌វិជ្ជាជីវៈព្យាបាលជូនអ្នកជំងឺ។ ក្នុងកិច្ចប្រជុំកម្រិតដឹកនាំលើកទី១ នៃខែធ្នូ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យប្រព័ន្ធសុខាភិបាលត្រូវត្រៀមខ្លួនពេញលេញ ដើម្បីឆ្លើយតបនឹងស្ថានភាពព្រំដែន ដោយអ្នកជំងឺណាមួយត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាពជិតបំផុត ទោះបីនៅតាមខេត្ត ស្រុក ឃុំ…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវឱ្យកម្ពុជា-ថៃរក្សាអត់ធ្មត់ជាអតិបរមា ក្នុងពេលមានជម្លោះព្រំដែន

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្តីថ្លែងការណ៍ដាក់ការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងអំពីស្ថានភាពភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។ នៅក្នុងការបង្ហោះលើទំព័រ Facebook ផ្ទាល់របស់លោកនាថ្ងៃចន្ទទី៨ ខែធ្នូ លោក Anwar Ibrahim បានសង្កត់ធ្ងន់ថា៖ «កម្ពុជា និងថៃ គឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកសំខាន់នៃសមាគមអាស៊ាន។…

សាលារៀនតាមព្រំដែនបិទទ្វារ ដោយសារការវាយប្រហារពីយោធាថៃ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនទាំងអស់នៅស្រុកបន្ទាយអំពិល និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យតាមបន្ទាត់ព្រំដែន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន ដោយសារការវាយប្រហារពីភាគីថៃ។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ធ្នូ ២០២៥ ចាប់ពីម៉ោង ០៥:០៤ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការវាយប្រហារបន្តទៀតកើតឡើងនៅប្រាសាទតាមាន់ធំ ដោយប្រើរថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ។…