ព័ត៌មានជាតិ

កម្ពុជាបដិសេធព័ត៌មានថៃ បញ្ជាក់យោធាថៃជាអ្នកបើកការវាយប្រហារមុន នៅព្រំដែន

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលចោទប្រកាន់ថា កម្ពុជាបានបើកការបាញ់ប្រហារមុននៅតាមបណ្តោយព្រំដែន។ ក្រសួងបានចាត់ទុកការផ្សាយនេះថាជា «ព័ត៌មានមិនពិត» និងបញ្ជាក់ច្បាស់ៗថា យោធាថៃទេដែលជាអ្នកចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា នៅព្រឹកថ្ងៃទី៨ ធ្នូ វេលាម៉ោង ៥:០០នាទី។ យោងតាមប្រភពពីក្រសួងការពារជាតិ សកម្មភាពនេះត្រូវបានចាត់ទុកថាជាការបន្តសកម្មភាពបង្កហេតុ បន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពញុះញង់ជាច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ «នៅក្នុងឧប្បត្តិហេតុលើកទីពីរនាព្រឹកនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតទៅវិញឡើយ ដោយបន្តតាមដានការវិវត្តនៃស្ថានការណ៍ដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត» ក្រសួងការពារជាតិបានបញ្ជាក់។…

យោធាថៃបាញ់ប្រហារព្រំដែនយ៉ាងខ្លាំង ប្រើ F-16 និងផ្សែងពុល កម្ពុជារក្សាការអត់ធ្មត់ខ្ពស់

(ភ្នំពេញ)៖ ក្រសួងការពារជាតិបានបង្ហាញរបាយការណ៍លម្អិតអំពីការវាយប្រហាររបស់យោធាថៃលើដែនអធិបតេយ្យកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 និងផ្សែងពុល ខណៈកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត។ នៅថ្ងៃទី៨ ធ្នូ ២០២៥ យោធាថៃបានបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ចាប់ពីម៉ោង ០៥:០៤ព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ផ្សេងៗទៀតតាមបណ្តោយព្រំដែន។ ការវាយប្រហារបានធ្វើឡើងជាបន្តបន្ទាប់ចាប់ពីម៉ោង ០៤:០០ព្រឹក ដោយយោធាថៃបានប្រើរថយន្តធន់ធំ កាំភ្លើងដៃ…

ស្ត្រីអាយុ៤២ឆ្នាំ លាងចានរស់នៅបឹងកក់ ត្រូវចាប់ខ្លួនពីបទលួចទូរស័ព្ទ iPhone ១២ Pro Max របស់និស្សិតក្រុងតាខ្មៅ

ក្រុងតាខ្មៅ – នគរបាលក្រុងតាខ្មៅបានចាប់ខ្លួនស្ត្រីម្នាក់អាយុ៤២ឆ្នាំ ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចទូរស័ព្ទដៃថ្លៃសម្បត្តិរបស់និស្សិតស្រីក្នុងតំបន់។ ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង៧:៣០យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ។ ជនរងគ្រោះគឺនិស្សិតស្រីអាយុ២០ឆ្នាំ ឈ្មោះ រ៉េត រីហ្សា ដែលកំពុងអង្គុយលេងនៅកន្លែងនោះ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនគឺ ឡាង សុភា អាយុ៤២ឆ្នាំ រស់នៅសង្កាត់បឹងកក់…

សម្ដេច ម៉ែន សំអន ថ្កោលទោសយោធាថៃ ដែលរំលោភដែនអធិបតេយ្យភាពកម្ពុជា

ភ្នំពេញ៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់យោធាថៃលើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យភាពកម្ពុជា។ សម្ដេចបានធ្វើការប្រកាសនេះក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ នាថ្ងៃទី៨ ធ្នូ ២០២៥។ ក្នុងឱកាសនេះ សម្ដេចបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…

យោធាថៃបាញ់ប្រហារចូលភូមិប្រជាពលរដ្ឋ បណ្តាលឱ្យមានរបួស និងផ្ទះឆេះជាច្រើននៅព្រំដែន

(រាជធានីភ្នំពេញ)៖ យោធាថៃបានបើកការបាញ់ប្រហារចូលទៅក្នុងភូមិប្រជាពលរដ្ឋ បណ្តាលឱ្យមានអ្នករងរបួស និងផ្ទះសម្បែងឆេះអស់ជាច្រើនខ្នងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា ការបាញ់ប្រហាររបស់យោធាថៃបានឈានដល់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ «ការបាញ់ប្រហារនេះបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់រងរបួស ផ្ទះសម្បែងឆេះអស់ជាច្រើនខ្នង ហើយប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី…

សម្តេចតេជោ ហ៊ុន សែន លុបចោលកម្មវិធីទាំងអស់ ដើម្បីចូលរួមបញ្ជាកងទ័ពទប់ទល់ការឈ្លានពាន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសផ្អាក និងលុបចោលរាល់កម្មវិធីការងារដែលបានគ្រោងទុកទាំងអស់ ដើម្បីផ្តោតលើការងារអាទិភាពខ្ពស់បំផុតគឺការការពារបូរណភាពទឹកដី។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចនឹងចូលរួមសហការដោយផ្ទាល់ជាមួយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបញ្ជា និងដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីទប់ទល់នឹងសកម្មភាពឈ្លានពានតាមបណ្តោយព្រំដែន។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រី បញ្ជាលើកម្លាំងប្រដាប់អាវុធ ទប់ទល់ជាមួយការឈ្លានពាន»។…

អាជ្ញាធរខណ្ឌទួលគោកស្ងាត់ឈឹង បណ្តោយឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិនិងពេទ្យលោកសង្ឃ

ភ្នំពេញ៖ នៅពេលដែលអាជ្ញាធរខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញកំពុងពង្រឹងសកម្មភាពរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវ អាជ្ញាធរខណ្ឌទួលគោកវិញនៅតែស្ងៀមស្ងាត់ជាងគេ។ បញ្ហាលក់ដូរអាណាធិបតេយ្យនៅតាមចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះកុសមៈ (ឬពេទ្យលោកសង្ឃ) បានកើតឡើងយូរមកហើយ ប៉ុន្តែអាជ្ញាធរខណ្ឌទួលគោកមិនទាន់ធ្វើសកម្មភាពណាមួយដើម្បីដោះស្រាយនោះទេ។ អ្នកលក់ដូរបានដាក់តាំងទំនិញរហូតដល់ពាក់កណ្តាលទ្រូងផ្លូវ បង្កឱ្យមានការរអាក់រអួលដល់អ្នកធ្វើដំណើរ។ ប្រជាពលរដ្ឋជាច្រើនបានចោទសួរថា តើអាជ្ញាធរខណ្ឌទួលគោកក្រោមការដឹកនាំរបស់លោកជា ពិសី កំពុងធ្វើអ្វីនៅ? ហេតុអ្វីបានជាពួកគេមិនឃើញការចុះទៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់ទាំងនេះ? ការស្ងៀមស្ងាត់របស់អាជ្ញាធរបានធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យថា ទំនងជាមានការទទួលអំណោយពីអ្នកលក់ដូរ។ “បើមិនបានទទួលលាភសក្ការៈទេ សាលាខណ្ឌទួលគោកប្រាកដជាបញ្ចេញកម្លាំងទៅបោសសំអាតរៀបចំសណ្តាប់ធ្នាប់លើទីតាំងទាំងនោះហើយ” នេះជាការអះអាងរបស់ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរតំបន់នោះ។…

គ្រោះថ្នាក់ព្រំដែន៖ សាលារៀន ៤២ នៅបន្ទាយមានជ័យបិទទ្វារដោយសារការបាញ់របស់យោធាថៃ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ចំនួនសាលារៀនដែលត្រូវបិទទ្វារបណ្តោះអាសន្នបានកើនឡើងដល់ ៤២ សាលា នៅតាមស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ការបិទទ្វារសាលារៀននេះកើតឡើងដោយសារស្ថានភាពមិនសុខសាន្តនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយពីយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួង លោកជំទាវ ឧត្តមសេនីយ៍ឯក…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អំពាវនាវឱ្យប្រជាជនខ្មែររួមគ្នាបញ្ចេញសំឡេង បន្ទាប់ពីថៃវាយប្រហារព្រំដែន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើតំបន់ព្រំដែនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះសារអំពាវនាវឱ្យប្រជាជនខ្មែរទាំងអស់រួមគ្នាបញ្ចេញសំឡេង ដើម្បីឱ្យបានឮទូទាំងពិភពលោក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះសារដ៏សំខាន់មួយដែលថា៖ “សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍នៃ«សេចក្តីថ្លែងការណ៍រួម»ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។ លោកបានពិពណ៌នាអំពីស្ថានភាពដ៏គ្រោះថ្នាក់ថា៖…

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការបាញ់ប្រហារនៅព្រំដែន បន្ទាប់ពីយោធាថៃប្រើយន្តហោះ F-16 និងផ្សែងពុល

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបាញ់ប្រហាររបស់យោធាថៃ ដែលបានធ្វើឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា យោធាថៃបានចាប់ផ្តើមការបាញ់ប្រហារចាប់ពីម៉ោង ០៥:០៤នាទីព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ជិតខាងផ្សេងៗទៀត។ ការវាយប្រហារនេះបានបន្តរហូតដល់ម៉ោង ១១:០០នាទី ដោយប្រើអាវុធផ្សេងៗរួមទាំងកាំភ្លើងធំ…