ព័ត៌មានជាតិ

ព្រឹត្តិការណ៍រត់ប្រណាំងអង្គរឆ្នាំ២០២៥ ទាក់ទាញអត្តពលិកជាង១៦ពាន់នាក់ កើនឡើង២៥%

(សៀមរាប)៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ បានប្រារព្ធឡើងដោយជោគជ័យនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយទាក់ទាញអត្តពលិកចូលរួមជាង១៦,០០០នាក់ កើនឡើង២៥ភាគរយធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានថ្លែងស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ។ “យើងមកពីប្រទេសផ្សេងគ្នា ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយ គឺភាសាកីឡា និងភាសាមិត្តភាព” ជាពាក្យសំដីរបស់ឯកឧត្តម។…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីពិធីលៀងសាយភោជន អបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ

ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីលៀងសាយភោជនយ៉ាងអធិកអធម ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ។ ពិធីនេះបានប្រព្រឹត្តទៅនាយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ អ្នកដឹកនាំកីឡា…

មេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួបសម្ដេចហ៊ុន ម៉ាណែត ប្ដេជ្ញាធានាការអនុវត្តសន្តិភាពកម្ពុជា-ថៃ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបជាផ្លូវការជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ធ្នូ ២០២៥។…

សម្តេចតេជោឆ្លើយតបថៃយ៉ាងក្តៅគគុក៖ «កម្ពុជារៀបចំស៊ីហ្គេមដោយលុយខ្លួនឯង ហើយកុំមើលងាយជាតិសាសន៍ខ្មែរ»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារបំភ្លឺយ៉ាងខ្លាំងក្លាទៅកាន់ពលរដ្ឋថៃដែលរិះគន់កម្ពុជា ដោយបដិសេធយ៉ាងច្បាស់ថា កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ឡើយ។ សម្តេចតេជោបានធ្វើការឆ្លើយតបបន្ទាប់ពីមានជនជាតិថៃមួយចំនួនចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេម និងមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។ «និយាយពីការចំណាយសម្រាប់ការប្រកួត យើងមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន» នេះជាពាក្យសំដីរបស់សម្តេចតេជោដែលបានគូសបញ្ជាក់យ៉ាងច្បាស់។ សម្តេចបានពន្យល់ថា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានមរតកតេជោត្រូវបានសាងសង់ក្រោមជំនួយចិនក៏ដោយ ក៏ការចំណាយលើស៊ីហ្គេមទាំងមូលគឺមកពីថវិកាជាតិសុទ្ធសាធ។ តាមការបកស្រាយរបស់សម្តេច…

ភ្នំពេញជាចំណុចចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីអ្នកជំនាញ និងសាធារណៈជន

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ថា រាជធានីភ្នំពេញជាចំណុចចាប់ផ្តើមនៃការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយតាមរាជធានីខេត្ត។ យុទ្ធនាការនេះត្រូវបានបើកឱ្យដំណើរការជាផ្លូវការក្នុងខែមេសា ឆ្នាំ២០២៥។ អាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស និស្សិត អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលរាជធានី មន្ទីរព័ត៌មាន…

ព្រមានពីក្រសួងធនធានទឹក៖ ភ្នំពេញ និងខេត្តជាច្រើន អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់រហូតដល់ ១៥%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពធាតុអាកាសដែលអាចប៉ះពាល់ដល់រាជធានីភ្នំពេញ និងខេត្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមក្រសួងធនធានទឹក សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកដីកម្ពុជា។ ស្ថានភាពនេះនឹងបន្តពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប…

សម្តេចហ៊ុន ម៉ាណែត ទទួលជួបអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ពិភាក្សាកិច្ចសហប្រតិបត្តិការយោធា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាផ្លូវការជាមួយនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅវិមានសន្តិភាព។…

កម្ពុជាទទួលបានការអនុញ្ញាតពន្យាពេលបោសសម្អាតមីនរហូតដល់ឆ្នាំ២០៣០ ពីអនុសញ្ញាអូតាវ៉ា

ភ្នំពេញ – កម្ពុជាទទួលបានជោគជ័យក្នុងការទទួលការអនុញ្ញាតពន្យាពេលបោសសម្អាតមីនប្រឆាំងមនុស្សរហូតដល់ឆ្នាំ២០៣០ បន្ទាប់ពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ាបានអនុម័តលើសំណើសុំរបស់កម្ពុជាកាលពីថ្ងៃទី១-៥ ធ្នូ ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានអនុម័តជាផ្លូវការលើសំណើសុំពន្យាពេលលើកទី៣ (២០២៦-២០៣០) របស់កម្ពុជា ដោយកំណត់ថ្ងៃបញ្ចប់ថ្មីនៅថ្ងៃទី៣១ ធ្នូ ២០៣០។ ការសម្រេចចិត្តនេះបង្ហាញពីការទទួលស្គាល់ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកាតព្វកិច្ចជារដ្ឋភាគីអនុសញ្ញា។ វាក៏ឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្របន្តពីប្រទេសជាមិត្ត…

រថយន្ត ALPHARD វ៉ាជែងកៀររថយន្ត Prius រួចបុកដើមចំប៉ី និងបង្គោលស្លាកសញ្ញានៅភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក TOYOTA ALPHARD មួយគ្រឿងក្នុងល្បឿនលឿន និងបានវ៉ាជែងជ្រុលទៅកៀររថយន្ត Toyota Prius បណ្ដាលឲ្យកោសថ្នាំកំពឹតតិចតួចរងការខូចខាត តែមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់ក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមរួចបន្តទៅបុកដើមចំប៉ីមួយដើមទៀត តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការព្យាបាលកាលពីវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៧ខែធ្នូឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ៦៧ ក្នុងសង្កាត់សារថ្មីទី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្ត ម៉ាក…

កម្ពុជាសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី៣កន្លែង ក្រោមវិនិយោគ៣.៦០០លានដុល្លារ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិស័យអាកាសចរណ៍កម្ពុជាបានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប៣.៦០០លានដុល្លារ។ អាកាសយានដ្ឋានទាំង៣រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ប្រភេទ4E) វិនិយោគ១.១០០លានដុល្លារ ដែលសម្ពោធឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ប្រភេទ4D) វិនិយោគ២០០លានដុល្លារ សម្ពោធឆ្នាំ២០២៤។ និងអាកាសយានដ្ឋានអន្តរជាតិតេជោ (ប្រភេទ4F)…