រថយន្ត ALPHARD វ៉ាជែងកៀររថយន្ត Prius រួចបុកដើមចំប៉ី និងបង្គោលស្លាកសញ្ញានៅភ្នំពេញ
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក TOYOTA ALPHARD មួយគ្រឿងក្នុងល្បឿនលឿន និងបានវ៉ាជែងជ្រុលទៅកៀររថយន្ត Toyota Prius បណ្ដាលឲ្យកោសថ្នាំកំពឹតតិចតួចរងការខូចខាត តែមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់ក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមរួចបន្តទៅបុកដើមចំប៉ីមួយដើមទៀត តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការព្យាបាលកាលពីវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៧ខែធ្នូឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ៦៧ ក្នុងសង្កាត់សារថ្មីទី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្ត ម៉ាក…
