ព័ត៌មានជាតិ

ក្មេងទំនើង២នាក់ចាប់ខ្លួនក្រោយវ៉ៃបំផ្លាញម៉ូតូដោយដុំថ្មនៅស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនក្មេងទំនើង២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវ៉ៃបំផ្លាញ និងកម្ទេចម៉ូតូរបស់ក្រុមម្ខាងទៀតដោយប្រើដុំថ្ម ដោយសារមានទំនាស់គ្នាពីមុន។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រកាសកាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ សេង សុខណាង អាយុ១៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនហាងចិន និង ផឿន ដាវ័ន ហៅចិន អាយុ១៦ឆ្នាំ ជាបុគ្គលិកហាងបោកខោអាវ។…

ក្រុមកីឡាកម្ពុជាចំនួន ១៣៧នាក់ ត្រៀមខ្លួនចូលរួមស៊ីហ្គេម ២០២៥ នៅថៃ ជាមួយការធានាសុវត្ថិភាពពិសេស

ភ្នំពេញ៖ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជាចំនួនសរុប ១៣៧នាក់ កំពុងត្រៀមខ្លួនយ៉ាងពេញទំហឹង សម្រាប់ការចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៥ ដែលនឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២១ ខែធ្នូ។ យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជាបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការរាយការណ៍ចុងក្រោយស្ដីពីចំនួនប្រតិភូ អត្តពលិក…

អាកប្បកិរិយាស្មុគស្មាញ! កូនស្រីញៀនបោកចានគំរាមសម្លាប់ម្ដាយនៅកំពង់ស្ពឺ

ភូមិពងទឹក, ស្រុកសាមគ្គីមុនីជ័យ – សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនយុវជនអាយុ ២៥ឆ្នាំម្នាក់ ដែលបានបង្កវិបត្តិក្នុងគ្រួសារដោយសារតែគ្រឿងញៀន និងបានគំរាមសម្លាប់ម្ដាយរបស់ខ្លួនផ្ទាល់។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៣ ធ្នូ ២០២៥ នៅភូមិពងទឹក ឃុំដំណាក់រាំង កាលពីយុវជនឈ្មោះ ឯម សម្បត្តិ បានធ្វើសកម្មភាពអំពើហិង្សា ដោយយកចានបោកខ្ទេចខ្ទី និងគំរាមកំហែងដល់ម្ដាយរបស់ខ្លួន គ្រី ថា…

យានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស យកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិ បង្កការកកស្ទះចរាចររាល់ថ្ងៃ

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានតាមខណ្ឌនានា បានចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវពីការរំលោភយកធ្វើអាជីវកម្មអនាធិបតេយ្យ ដែលបានលទ្ធផលល្អប្រសើរច្រើន។ ប៉ុន្តែនៅខណ្ឌ៧មករា ការចុះរៀបចំសណ្តាប់ធ្នាប់មិនទទួលបានផលប្រយោជន៍ពេញលេញទេ។ ក្រុមសណ្តាប់ធ្នាប់ចុះទៅរៀបចំតែតាមផ្សារដែលអាជីវករដាក់លក់ដូរត្រឹមត្រូវ ចំណែកតាមហាងគុយទាវដាក់ម៉ូតូពេញចិញ្ចើមផ្លូវ បែរជាមើលមិនឃើញ។ ជាពិសេស នៅលើផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានក្លាយជាកន្លែងជួសជុលរថយន្តរបស់យានដ្ឋានយីហោ អូតូម៊ែកសឺដេស។ រថយន្តខូចជាច្រើនត្រូវបានយកមកធ្វើពេញផ្លូវ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍…

កម្ពុជាច្រានចោលការចោទប្រកាន់ថៃអំពីមីនថ្មីនៅព្រំដែន ជំរុញការស៊ើបអង្កេតរួមគ្នា

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានច្រានចោលដាច់ខាតនូវការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ធ្នូ ២០២៥។ ការចោទប្រកាន់នេះអះអាងថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា។ កម្ពុជាបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។ អាជ្ញាធរមីនបានបំភ្លឺចំណុចសំខាន់ៗ៖…

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យក្លឹបកំសាន្ត ២ទីតាំង នៅសង្កាត់ចោមចៅទី២

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះពិនិត្យ និងណែនាំក្លឹបរាំលេងកំសាន្តចំនួន ២កន្លែង នៅសង្កាត់ចោមចៅទី២ ក្នុងពេលវេលាម៉ោង ៧:៣០នាទីយប់។ អាជ្ញាធរបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យទីតាំងអាជីវកម្មទាំងពីរ។…

ជនជាតិចិន និងខ្មែរ៣នាក់ចាប់ខ្លួនក្នុងព្រឹត្តិការណ៍ហែកដីកាតុលាការ និងលួចដឹកដែកចេញពីរោងចក្រ

ខេត្តកណ្តាល – សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានជនជាតិចិន១នាក់ និងខ្មែរ២នាក់ ក្រោយពួកគេបានធ្វើសកម្មភាពហែកឯកសារតុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងស្ថិតក្រោមការរក្សាការពារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ធ្នូ ២០២៥ វេលាម៉ោង៨ព្រឹក នៅក្រុមហ៊ុនដែកហុងវ័ង ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា…

អភិបាលពោធិ៍សាត់ជ្រើសផ្លូវជាតិលេខ៥៥ ធ្វើគំរូអភិវឌ្ឍន៍ផ្លូវថ្មី រៀបចំសោភ័ណភាពបរិស្ថាន

(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានជ្រើសរើសកំណាត់ផ្លូវជាតិលេខ៥៥ ដែលឆ្លងកាត់ស្រុកបាកាន និងក្រុងពោធិ៍សាត់ ធ្វើជាគំរូដំបូងក្នុងការអភិវឌ្ឍន៍ផ្លូវ និងរៀបចំសោភ័ណភាពបរិស្ថាន។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងឱកាសចុះពិនិត្យផ្ទាល់នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយកំណាត់ផ្លូវប្រវែង៦គីឡូម៉ែត្រនេះនឹងត្រូវអភិវឌ្ឍជាគំរូមុនគេ។ លោកអភិបាលបានបញ្ជាក់ថា ផ្លូវនេះចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៥ ឆ្ពោះទៅបូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ…

ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច! លោកជំទាវពេជ ចន្ទមុន្នី សម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនភាពស្ត្រីថ្មី

(រាជធានីភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ស្ត្រីជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ ការថ្លែងនេះបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC)» នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងខណ្ឌដូនពេញ។ លោកជំទាវបានមានប្រសាសន៍ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង»។…

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ បើកផ្លូវយុគសម័យថ្មីនៃពាណិជ្ជកម្ម

ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ (CTExpo) ត្រូវបានបើកជាផ្លូវការនៅថ្ងៃនេះ ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ដោយមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់និងអ្នកពាណិជ្ជកម្មជាច្រើន។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគក្នុងប្រទេស។ ព្រឹត្តិការណ៍នេះក៏ជួយផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី…