ប្រធានាធិបតីអេហ្ស៊ីបអង្វរត្រាំបញ្ឈប់សង្គ្រាមអ៊ីរ៉ង់ ព្រោះខ្លាចតម្លៃប្រេងហក់ដល់២០០ដុល្លារ
នៅក្នុងពិព័រណ៍ថាមពលអេហ្ស៊ីបឆ្នាំ២០២៦ លោកប្រធានាធិបតី អាប់ឌុល ហ្វាតាស់ អាល់ស៊ីស៊ី បានធ្វើការអំពាវនាវយ៉ាងទទូចទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យជួយអន្តរាគមន៍បញ្ឈប់សង្គ្រាមដែលកំពុងឆាបឆេះយ៉ាងខ្លាំងនៅក្នុងតំបន់ឈូងសមុទ្រ។ យោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី៣១ខែមីនាឆ្នាំ២០២៦ លោកស៊ីស៊ីបានសង្កត់ធ្ងន់ថា មានតែមេដឹកនាំអាមេរិករូបនេះតែម្នាក់គត់ ដែលមានអំណាចនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់មហន្តរាយនេះ កុំឲ្យរីករាលដាលកាន់តែធំ។ លោកបានរំឮកផងដែរថា កាលពីមុន លោកត្រាំក៏ធ្លាប់បានជួយបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាបានសម្រេច រួចមកហើយ ដូច្នេះលោកសង្ឃឹមថា…
