ព័ត៌មានអន្ដរជាតិ

UAE ប្រកាសដាច់អហង្ការបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំ BRICS

សហរដ្ឋអារ៉ាប់រួម (UAE) បានចេញសេចក្តីថ្លែងការណ៍យ៉ាងដាច់អហង្ការកាលពីថ្ងៃសុក្រទី១៥ ខែឧសភា ដោយបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់អ៊ីរ៉ង់ ជុំវិញករណី «ការវាយប្រហារភេរវកម្ម» ដែលបានកំណត់គោលដៅលើទឹកដីរបស់ខ្លួន និងបណ្តាប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា។ អ្នកស្រី សាង ស្រីល័ក្ខ ជាអ្នករាយការណ៍ពីសារព័ត៌មាន Emirates News Agency បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស BRICS ប្រចាំនៅឥណ្ឌា…

ណេតាន់យ៉ាហ៊ូ ប្រកាសអ៊ីស្រាអែលគ្រប់គ្រងហ្គាហ្សាជាង ៦០% ហួសកិច្ចព្រមព្រៀងឈប់បាញ់

កាសែត Haaretz របស់អ៊ីស្រាអែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថា បច្ចុប្បន្នអ៊ីស្រាអែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សាប្រហែល ៦០% ដែលជាតួលេខលើសពីទឹកដីដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុន។ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងក្នុងឱកាសប្រារព្ធខួបនៃការកាន់កាប់ទីក្រុងយេរូសាឡឹមខាងកើតថា៖ «សព្វថ្ងៃនេះ យើងគ្រប់គ្រងប្រហែល ៦០% នៃតំបន់ហ្គាហ្សា»។ តួលេខនេះលើសពីតំបន់ដែលបានគ្រោងទុកក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ចូលជាធរមានក្នុងខែតុលា…

៤៥ថ្ងៃទៀត! អ៊ីស្រាអែល-លីបង់ព្រមព្រៀងពន្យារពេលបទឈប់បាញ់ ក្រោយការចរចានៅវ៉ាស៊ីនតោន

បន្ទាប់ពីការចរចាដ៏តានតឹងជាច្រើនសប្តាហ៍នៅទីក្រុងវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងលីបង់ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ក្នុងការពន្យារពេលបទឈប់បាញ់បន្ថែម ៤៥ថ្ងៃទៀត ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពយូរអង្វែងនៅតែបន្ត។ ក្រសួងការបរទេសអាមេរិក បានពណ៌នាកិច្ចចរចានេះថា មានលក្ខណៈ «វិជ្ជមាន និងទទួលបានផ្លែផ្កា» ខណៈដែលក្រុមអ្នកការទូតកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះសង្រ្គាមឡើងវិញ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសប៊ូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ…

លោក ត្រាំ ប្រកាសដំណឹងធំ! ចិនព្រមទិញយន្តហោះ Boeing ជិត ២០០ គ្រឿង ក្រោយជួបកំពូលការទូត​ជាមួយ ស៊ី ជីនពីង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា ប្រទេសចិនបានឯកភាពទិញយន្តហោះពីក្រុមហ៊ុន Boeing ចំនួន ២០០ គ្រឿង ដែលនេះជាការលក់ដ៏ធំលើកដំបូងបង្អស់ក្នុងរយៈពេលជិតមួយទសវត្សរ៍។ លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១៥ ខែឧសភា ថា…

អាមេរិកប្រកាសបន្ថែមថវិកា ១.៨ពាន់លានដុល្លារ ដល់ UN សម្រាប់ជំនួយមនុស្សធម៌

រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងប្រគល់កញ្ចប់ថវិកាបន្ថែមចំនួន ១.៨ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់អង្គការសហប្រជាជាតិ (UN) ជាទ្រព្យបម្រុងសម្រាប់ជំនួយសង្គ្រោះជីវិតដល់ជនរងគ្រោះពីមហន្តរាយធម្មជាតិ ទុរ្ភិក្ស និងមនុស្សដែលត្រូវការជំនួយខ្លាំង បើទោះជាអាមេរិកបានកាត់បន្ថយជំនួយបរទេសជារួមក៏ដោយ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP ផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថវិកានេះនឹងត្រូវបែងចែកក្នុងរយៈពេលមួយឆ្នាំខាងមុខ បន្ថែមលើថវិកា…

នាយករដ្ឋមន្ត្រីលីបង់ប្រកាសឈប់ធ្វើជា ‘ឈ្នាន់សង្គ្រាម’ បរទេស ស្វែងរកជំនួយអន្តរជាតិត្រៀមចរចាជាមួយអ៊ីស្រាអែល

បេរូត៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានរិះគន់យ៉ាងខ្លាំងទៅលើការអូសទាញប្រទេសជាតិឲ្យធ្លាក់ក្នុងសង្គ្រាម «ដែលខ្វះការពិចារណា» ដើម្បីបម្រើផលប្រយោជន៍បរទេស ព្រមទាំងបានប្រកាសស្វែងរកការគាំទ្រជាបន្ទាន់ពីបណ្ដាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ ដើម្បីបង្កើនទម្ងន់នយោបាយរបស់ទីក្រុងបេរូត ក្នុងកិច្ចចរចាសន្តិសុខជាមួយអ៊ីស្រាអែល។

រុស្ស៊ី​​ដោះលែង​ទាហាន​អ៊ុយក្រែន​២០៥​នាក់​​សង​មាតុភូមិ​វិញ ក្រោម​ការ​សម្របសម្រួល​ពី​អាមេរិក

អ៊ុយក្រែន​បាន​នាំ​យក​ទាហាន​ចំនួន ២០៥នាក់​ ពី​ប្រទេស​រុស្ស៊ី​មក​មាតុភូមិ​វិញ ក្រោយ​ការ​ចាប់​ខ្លួន​អស់​ជិត​៤​ឆ្នាំ ដែល​នេះ​ជាផ្នែក​មួយ​នៃ​ដំណាក់​កាល​ដំបូង​នៃ​ការ​ផ្លាស់​ប្តូរ​ទាហាន ១០០០ ទល់នឹង ១០០០ ជា​មួយ​រុស្ស៊ី។ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ និង​សារព័ត៌មាន​ផ្សេង​ទៀត ចុះផ្សាយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ សមាជិកយោធាដែល​ត្រូវបានដោះលែងរួមមាន​ទាហាន ពលបាលឯក និងមន្ត្រីការពារទីក្រុង Mariupol តំបន់ Azovstal…

រដ្ឋមន្ត្រីលីទុយអានី រិះគន់បណ្តាប្រទេសអឺរ៉ុបខ្វះសាមគ្គីភាព មិនព្រមបង្កើនជំនួយអ៊ុយក្រែន និងណាតូ

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅទីក្រុង Vilnius កាលពីថ្ងៃទី១៤ ខែឧសភា រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys បានរិះគន់ចំៗដល់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដែលមិនបានចំណាយថវិកាគ្រប់គ្រាន់ ដើម្បីគាំទ្រអ៊ុយក្រែន និងពង្រឹងអង្គការណាតូ។ លោក Budrys បានថ្លែងថា៖ «ខ្ញុំមិនឃើញមានផ្លូវណាផ្សេង ក្រៅពីការដើរទៅមុខជាមួយនឹងទំនាក់ទំនងក្នុងអង្គការណាតូដ៏រឹងមាំ ដើម្បីបង្ហាញថាយើងមានសាមគ្គីភាពគ្នានោះទេ»។…

ត្រាំ ប្តូរស្ទីលចាប់ដៃពេលជួប ស៊ី ជិនពីង៖ សញ្ញាអ្វីខ្លះដែលលាក់ក្នុងកាយវិការ?

កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិភពលោកទាំងមូលបានសម្លឹងមើលទីក្រុងប៉េកាំង នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំចិន ស៊ី ជិនពីង បានចាប់ដៃគ្នាជាថ្មី។ រាល់កាយវិការតូចតាចរបស់មេដឹកនាំទាំងពីរ សុទ្ធតែបង្ហាញពីឥទ្ធិពល និងការចង់ឈ្នះចង់ចាញ់រៀងៗខ្លួន។ យោងតាម NewsWeek លោក ត្រាំ តែងមានស្ទីលចាប់ទាញដៃគូឱ្យមកជិតខ្លួន…

ជប៉ុនរុញច្បាប់ថ្មី ត្រៀមបញ្ជូនមីស៊ីលសមុទ្រ Type 88 ទៅហ្វីលីពីន ក្រោយធ្វើសមយុទ្ធរួមគ្នា

សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុនកំពុងពិចារណានាំចេញមីស៊ីលការពារមាត់សមុទ្រ Type 88 ទៅកាន់ហ្វីលីពីន។ ការចរចានេះកើតឡើងក្រោយជប៉ុនកែប្រែច្បាប់នាំចេញអាវុធជាប្រវត្តិសាស្ត្រ ដើម្បីបើកទីផ្សារលក់នាវាចម្បាំង មីស៊ីល និងគ្រឿងយុទ្ធសាស្ត្រផ្សេងៗទៅក្រៅប្រទេស។ គោលដៅរបស់ជប៉ុនគឺពង្រឹងចំណងមិត្តភាពជាមួយប្រទេសអាស៊ី ដើម្បីទប់ទល់ឥទ្ធិពលចិនដែលកំពុងរីកដុះដាល។ ការនាំចេញនេះក៏ជួយជំរុញឧស្សាហកម្មការពារជាតិជប៉ុនឱ្យកាន់តែរឹងមាំផងដែរ។ កាលពីដើមខែនេះ ជប៉ុនបានសាកល្បងបាញ់មីស៊ីល Type 88 ក្នុងសមយុទ្ធរួមគ្នាជាមួយអាមេរិក អូស្ត្រាលី…