លោក ត្រាំ សរសើរមិនដាច់ពីមាត់ តែលោក ស៊ី មិនញញឹមដាក់ មិនសរសើរវិញសូម្បីតែមួយម៉ាត់
ក្នុងជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំមហាអំណាចកំពូលទាំងពីរនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ឧសភា ២០២៦ ពិភពលោកបានតាមដានយ៉ាងដកដង្ហើមធំចំពោះសាច់រឿងដែលខុសគ្នាទាំងស្រុងរវាងមេដឹកនាំទាំងពីរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់អស់រយៈពេលជាង១០សប្តាហ៍ បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន ស៊ី ជីនពីង។ នៅពេលបើកការសន្ទនា លោក ត្រាំ បានលើកសរសើរលោក ស៊ី ម្តងហើយម្តងទៀត…
