ស្ត្រីបារាំងឆ្លងវីរុសហាន់តា សន្លប់បាត់ស្មារតី ពេទ្យប្រើសួតសិប្បនិម្មិតសង្គ្រោះ
ស្ត្រីជនជាតិបារាំងម្នាក់ ដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុសហាន់តានៅលើនាវាទេសចរណ៍ MV Hondius កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បន្ទាប់ពីត្រូវបានជម្លៀសទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉ារីស។ សារព័ត៌មាន NPR បានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត Xavier Lescure ឯកទេសផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យ Bichat ឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា អ្នកជំងឺរូបនេះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយសាររលាកសួតធ្ងន់ធ្ងរ និងមានបញ្ហាបេះដូងរួមផងដែរ។…
