ស្ត្រីបារាំងឆ្លងវីរុសហាន់តា សន្លប់បាត់ស្មារតី ពេទ្យប្រើសួតសិប្បនិម្មិតសង្គ្រោះ

ស្ត្រីបារាំងឆ្លងវីរុសហាន់តា សន្លប់បាត់ស្មារតី ពេទ្យប្រើសួតសិប្បនិម្មិតសង្គ្រោះ

ស្ត្រីជនជាតិបារាំងម្នាក់ ដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុសហាន់តានៅលើនាវាទេសចរណ៍ MV Hondius កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បន្ទាប់ពីត្រូវបានជម្លៀសទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉ារីស។

នាវាទេសចរណ៍ MV Hondius

សារព័ត៌មាន NPR បានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត Xavier Lescure ឯកទេសផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យ Bichat ឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា អ្នកជំងឺរូបនេះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយសាររលាកសួតធ្ងន់ធ្ងរ និងមានបញ្ហាបេះដូងរួមផងដែរ។

គ្រូពេទ្យបានប្រើឧបករណ៍ទ្រទ្រង់ជីវិត ECMO ដោយបូមឈាមឆ្លងកាត់សួតសិប្បនិម្មិត ដើម្បីបញ្ជូនអុកស៊ីសែនទៅក្នុងឈាម រួចបញ្ជូនត្រឡប់ចូលក្នុងរាងកាយវិញ។

ប្រមុខ WHO លោក Tedros

យោងតាមគេហទំព័រ Clinikk វីរុសហាន់តាប្រភេទ HPS មានអត្រាស្លាប់ខ្ពស់រហូតដល់ ៣៨% ទៅ ៤០%។ ទោះជាយ៉ាងណា ប្រមុខ WHO លោក Tedros Adhanom Ghebreyesus មិនទាន់ទាញសញ្ញាអាសន្នឡើយ ដោយអះអាងថា មិនទាន់មានការសាយភាយទ្រង់ទ្រាយធំជាសកលនោះទេ។

ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា វីរុសហាន់តាអាចឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ ដូចជាកណ្តុរ កំប្រុក ស្កា និងសំពោច ជាពិសេសតាមរយៈទឹកនោម លាមក និងទឹកមាត់របស់វា។ បច្ចុប្បន្ន មិនទាន់មានឱសថ ឬវ៉ាក់សាំងជាក់លាក់សម្រាប់ការពារការឆ្លងវីរុសនេះនៅឡើយទេ មានតែការព្យាបាលថែទាំគាំទ្រតាមទម្រង់ជំងឺប៉ុណ្ណោះ៕

administrator

Related Articles