ជប៉ុនរុញច្បាប់ថ្មី ត្រៀមបញ្ជូនមីស៊ីលសមុទ្រ Type 88 ទៅហ្វីលីពីន ក្រោយធ្វើសមយុទ្ធរួមគ្នា

ជប៉ុនរុញច្បាប់ថ្មី ត្រៀមបញ្ជូនមីស៊ីលសមុទ្រ Type 88 ទៅហ្វីលីពីន ក្រោយធ្វើសមយុទ្ធរួមគ្នា

សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុនកំពុងពិចារណានាំចេញមីស៊ីលការពារមាត់សមុទ្រ Type 88 ទៅកាន់ហ្វីលីពីន។ ការចរចានេះកើតឡើងក្រោយជប៉ុនកែប្រែច្បាប់នាំចេញអាវុធជាប្រវត្តិសាស្ត្រ ដើម្បីបើកទីផ្សារលក់នាវាចម្បាំង មីស៊ីល និងគ្រឿងយុទ្ធសាស្ត្រផ្សេងៗទៅក្រៅប្រទេស។

រូបភាពមីស៊ីល Type 88

គោលដៅរបស់ជប៉ុនគឺពង្រឹងចំណងមិត្តភាពជាមួយប្រទេសអាស៊ី ដើម្បីទប់ទល់ឥទ្ធិពលចិនដែលកំពុងរីកដុះដាល។ ការនាំចេញនេះក៏ជួយជំរុញឧស្សាហកម្មការពារជាតិជប៉ុនឱ្យកាន់តែរឹងមាំផងដែរ។ កាលពីដើមខែនេះ ជប៉ុនបានសាកល្បងបាញ់មីស៊ីល Type 88 ក្នុងសមយុទ្ធរួមគ្នាជាមួយអាមេរិក អូស្ត្រាលី និងហ្វីលីពីន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi ក៏បានបង្ហើបថា ជប៉ុនគ្រោងប្រគល់នាវាចម្បាំង Abukuma និងយន្តហោះ TC-90 ទៅហ្វីលីពីនឆាប់ៗនេះ។

សមយុទ្ធរួមគ្នាជប៉ុន-ហ្វីលីពីន

administrator

Related Articles