លោក ត្រាំ ប្រកាសដំណឹងធំ! ចិនព្រមទិញយន្តហោះ Boeing ជិត ២០០ គ្រឿង ក្រោយជួបកំពូលការទូត​ជាមួយ ស៊ី ជីនពីង

លោក ត្រាំ ប្រកាសដំណឹងធំ! ចិនព្រមទិញយន្តហោះ Boeing ជិត ២០០ គ្រឿង ក្រោយជួបកំពូលការទូត​ជាមួយ ស៊ី ជីនពីង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា ប្រទេសចិនបានឯកភាពទិញយន្តហោះពីក្រុមហ៊ុន Boeing ចំនួន ២០០ គ្រឿង ដែលនេះជាការលក់ដ៏ធំលើកដំបូងបង្អស់ក្នុងរយៈពេលជិតមួយទសវត្សរ៍។

រូបភាពព័ត៌មាន

លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១៥ ខែឧសភា ថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងកិច្ចប្រជុំកំពូលរវាងលោក និងប្រធានាធិបតីចិន ស៊ី ជីនពីង នាសប្តាហ៍នេះ។ លោកបានបញ្ជាក់ថា ទំហំនៃការបញ្ជាទិញនេះអាចនឹងកើនឡើងរហូតដល់ ៧៥០ គ្រឿង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PBS ។

ក្រៅពីនេះ លោក ត្រាំ ក៏បានបន្ថែមថា កិច្ចព្រមព្រៀងនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន General Electric ផងដែរ ដោយក្រុមហ៊ុននេះនឹងផ្គត់ផ្គង់ម៉ាស៊ីនយន្តហោះចន្លោះពី ៤០០ ទៅ ៤៥០ គ្រឿង។

រូបភាពព័ត៌មាន

ទោះជាយ៉ាងណា សេតវិមាន និងក្រុមហ៊ុន Boeing ផ្ទាល់មិនទាន់បានចេញមុខបកស្រាយជាផ្លូវការអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ។ គួរបញ្ជាក់ថា លោក Kelly Ortberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing ក៏បានរួមដំណើរជាមួយលោក ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនេះផងដែរ។ សម្រាប់ក្រុមហ៊ុន Boeing កិច្ចព្រមព្រៀងនេះនឹងក្លាយជារបកគំហើញដ៏សំខាន់មួយក្នុងការវិលត្រលប់ចូលទីផ្សារចិនវិញ។

កាលពីខែមុន លោក Ortberg បានបង្ហាញក្តីទុកចិត្តថា កិច្ចព្រមព្រៀងទូលំទូលាយរវាងអាមេរិក និងចិន នឹងរួមបញ្ចូលការទិញយន្តហោះ ដោយលោកបានចាត់ទុកកិច្ចប្រជុំលោក ត្រាំ ជាមួយលោក ស៊ី ថាជា «ឱកាសដ៏មានន័យ» សម្រាប់ក្រុមហ៊ុន Boeing៕

administrator

Related Articles