អ៊ីរ៉ង់បដិសេធការអះអាងរបស់ត្រាំ អះអាងថាគ្មានកិច្ចចរចាជាមួយអាមេរិកទេ
ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះសារអំពីកិច្ចសន្ទនាដ៏ល្អជាមួយទីក្រុងតេហេរ៉ង់ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រកាសថា ការអះអាងរបស់ប្រមុខសេតវិមានគឺជារឿងមិនពិត ដែលគ្រាន់តែនិយាយភូតកុហក ដើម្បីធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះប៉ុណ្ណោះ។ កាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ «សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានមានកិច្ចសន្ទនាដ៏ល្អប្រសើរ និងប្រកបដោយផលិតផលខ្ពស់ ពាក់ព័ន្ធនឹងការដោះស្រាយឲ្យបានពេញលេញ និងទាំងស្រុងនូវអរិភាពរបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។…
