សហរដ្ឋអាមេរិកបង្កើនកម្លាំងទ័ពយ៉ាងធំនៅមជ្ឈិមបូព៌ា ដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យទទួលយកផែនការសន្តិភាព១៥ចំណុច
ភ្នំពេញ៖ សហរដ្ឋអាមេរិកកំពុងបង្កើនកម្លាំងទ័ពរបស់ខ្លួនយ៉ាងធំធេងនៅតំបន់មជ្ឈិមបូព៌ា ក្នុងយុទ្ធសាស្ត្រ«ផ្លូវពីរ» ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យទទួលយកផែនការសន្តិភាពថ្មីចំនួន១៥ចំណុច។ នេះបើយោងតាមកាសែត The New York Times ផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ការដាក់ពង្រាយកងទ័ពនេះធ្វើឡើងក្រោមការបញ្ជាពីមន្ទីរបញ្ចកោណ ដោយពង្រឹងកងកម្លាំងចំនួនបីក្រុមធំៗ ដើម្បីបំពេញដល់កងទ័ពអាមេរិកប្រមាណ៥០,០០០នាក់ដែលបានឈរជើងក្នុងតំបន់រួចហើយ។ កងកម្លាំងដែលបំពេញបន្ថែមនិងដាក់ពង្រាយរួមមាន៖ ១. កងពលទ័ពអាកាសទី៨២៖ ទាហានឆ័ត្រយោងចន្លោះពី១,០០០ទៅ៣,០០០នាក់ ដែលជាកងកម្លាំងប្រតិបត្តិការ…
