ព័ត៌មានអន្ដរជាតិ

ឧស្សាហកម្មនេសាទថៃជិតខូចដោយប្រេងឡើងថ្លៃ អ្នកនេសាទព្រមាននឹងឈប់ដំណើរការទូក

ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងម៉ាស៊ូត ដោយសារសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា កំពុងគំរាមកំហែងឧស្សាហកម្មនេសាទពាន់លានដុល្លាររបស់ថៃ ដោយអ្នកនេសាទព្រមានថានឹងឈប់ដំណើរការទូកក្នុងពេលឆាប់ៗនេះ លុះត្រាតែរដ្ឋាភិបាលអន្តរាគមន៍។ លោក Jumpol Kanawaree ប្រធានសមាគមអ្នកលក់ត្រីខេត្តសាមុតសាកន បានបង្ហាញថា ទូកនេសាទជាងពាក់កណ្ដាលនៅកំពង់ផែសាមុតសាកន បានចូលផែរួចហើយ ហើយទូកផ្សេងៗអាចនឹងឈប់ដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ «ចាប់ពីថ្ងៃទី១ ខែមេសាទៅ អ្នកអាចនឹងមិនឃើញគេលក់ត្រីទៀតទេ ព្រោះទូកនេសាទលែងអាចទ្រាំទ្រ នឹងការចំណាយរបស់កម្មករនេសាទ និងក្រុមគ្រួសាររបស់ពួកគេបានទៀតហើយ។ ពួកគេនឹងមិនអាចរកប្រាក់ចិញ្ចឹមជីវិតបានឡើយ»…

ចិនស្នើសុំពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយអាមេរិក ទោះបីមានភាពតានតឹងក៏ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងអំឡុងពេលកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកនៅប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក Wang បានអះអាងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែជាម៉ាស៊ីនសំខាន់នៃទំនាក់ទំនងចិន-អាមេរិក។ «ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែជាម៉ាស៊ីននៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ហើយភាគីទាំង២គួរតែគ្រប់គ្រងរវាងការប្រកួតប្រជែង…

អង់គ្លេសព្រួយបារម្ភជម្លោះអ៊ីរ៉ង់បង្វែរការផ្តោតពីហ្គាហ្សា

ភ្នំពេញ – រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា ជម្លោះជាមួយអ៊ីរ៉ង់កំពុងបង្វែរការយកចិត្តទុកដាក់ពីបញ្ហាសន្តិភាពនៅតំបន់ហ្គាហ្សា។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤មីនា លោកស្រី Cooper បានអះអាងថា៖ «ខ្ញុំមានការព្រួយបារម្ភជាពិសេសអំពីអ្វីដែលកំពុងកើតឡើងនៅតំបន់ West Bank។ ខ្ញុំក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរការផែនការ២០ចំណុចសម្រាប់តំបន់ហ្គាហ្សា ដែលកំពុងត្រូវបានរំខានដោយសារជម្លោះកាន់តែធំទូលាយនៅមជ្ឈិមបូព៌ា»។ យោងតាម Times…

អាមេរិកស្នើគ្រប់គ្រងច្រក Hormuz រួមគ្នា អ៊ីរ៉ង់បដិសេធយ៉ាងខ្លាំង

អាមេរិកបានស្នើសុំឱ្យមានការគ្រប់គ្រងរួមគ្នាលើច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតរបស់ពិភពលោក ប៉ុន្តែអ៊ីរ៉ង់បានបដិសេធយ៉ាងខ្លាំងក្លា។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ច្រកសមុទ្រ Hormuz អាចនឹង «បើកឡើងវិញឆាប់ៗនេះ» ប្រសិនបើទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់មានការរីកចម្រើន។ ការស្នើនេះបានធ្វើឡើងក្នុងបរិបទនៃជម្លោះដែលកំពុងកើនឡើងចាប់តាំងពីចុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធយ៉ាងច្បាស់ថា នឹងមិនមានកិច្ចចរចាណាមួយជាមួយសហរដ្ឋអាមេរិកទេ ទាំងដោយផ្ទាល់ ឬតាមរយៈភាគីអ្នកសម្របសម្រួល។ កាលពីចុងសប្តាហ៍មុន…

អាមេរិកវាយប្រហារលើគោលដៅជាង ១០,០០០កន្លែងនៅអ៊ីរ៉ង់ កម្ទេចកងទ័ពជើងទឹក ៩២%

សហរដ្ឋអាមេរិកបានប្រកាសពីប្រតិបត្តិការយោធាដ៏ធំធេងមួយ ដោយវាយប្រហារលើគោលដៅយោធាជាង ១០,០០០កន្លែងនៅក្នុងទឹកដីប្រទេសអ៊ីរ៉ង់។ ការវាយប្រហារនេះបានធ្វើឡើងកាលពីថ្ងៃពុធទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់កណ្តាល (CENTCOM) លោក Brad Cooper។ លោក Cooper បានបញ្ជាក់ថា ការវាយប្រហារតាមអាកាស និងតាមសមុទ្របានធ្វើឲ្យកងទ័ពជើងទឹករបស់អ៊ីរ៉ង់ស្ទើរតែរលាយទាំងស្រុង។ នាវាចម្បាំងធំៗរបស់អ៊ីរ៉ង់ ៩២% ត្រូវបានបំផ្លាញចោលអស់ ដែលធ្វើឲ្យពួកគេបាត់បង់សមត្ថភាពបញ្ជាកងទ័ពជើងទឹកក្នុងតំបន់។…

គុយបាកំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរ ដាច់អគ្គិសនីទូទាំងប្រទេសលើកទី៣ ក្នុងខែមីនា

ប្រទេសគុយបាកំពុងជួបប្រឈមនឹងវិបត្តិថាមពលធ្ងន់ធ្ងរ បន្ទាប់ពីបណ្តាញអគ្គិសនីទាំងមូលបានដាច់ទាំងស្រុងនៅថ្ងៃសៅរ៍ ដែលនេះជាលើកទីបីក្នុងខែមីនា ឆ្នាំ២០២៦។ ស្ថានភាពនេះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលកុម្មុយនីស្តគុយបាកំពុងតស៊ូជាមួយហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុឌទ្រោម និងរងការបិទផ្លូវប្រេងពីសហរដ្ឋអាមេរិក។ យោងតាមការផ្សាយរបស់ CBC នៅថ្ងៃទី២១ ខែមីនា ប្រធានអគ្គិសនីគុយបាដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីទាំងស្រុងនៅទូទាំងកោះនេះ ដោយមិនបានផ្តល់មូលហេតុច្បាស់លាស់។ អាជ្ញាធរបានលើកឡើងថា ពួកគេកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។ ការដាច់ចរន្តអគ្គិសនីនៅគុយបាកាន់តែធ្ងន់ធ្ងរឡើង ដោយការដាច់ប្រចាំថ្ងៃអាចរហូតដល់១២ម៉ោងក្នុងមួយថ្ងៃ ដែលបណ្តាលមកពីកង្វះខាតប្រេងឥន្ធនៈ និងប្រព័ន្ធថាមពលមិនស្ថិតស្ថេរ។ ការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសលើកចុងក្រោយបានកើតឡើងនៅថ្ងៃចន្ទ ទី២៣…

នាយករដ្ឋមន្ត្រីដាណឺម៉ាកលាលែង បើកផ្លូវឲ្យចរចាបង្កើតរដ្ឋាភិបាលថ្មី

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ Frederik X បន្ទាប់ពីរដ្ឋាភិបាលចម្រុះបីគណបក្សដែលលោកស្រីដឹកនាំ មិនទទួលបានជោគជ័យគ្រប់គ្រាន់ក្នុងការបោះឆ្នោតសកល។ សេចក្តីរាយការណ៍ពី aljazeera បានចេញផ្សាយកាលពីថ្ងៃទី២៥មីនា ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ស្តីពីកិច្ចប្រជុំរវាងលោកស្រីនាយករដ្ឋមន្ត្រី Frederiksen និងព្រះមហាក្សត្រ ដែលប្រារព្ធធ្វើឡើងនៅវិមាន Amalienborg ក្នុងទីក្រុង Copenhagen។…

រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន បាញ់ដ្រូនជាង១០០០គ្រឿងក្នុង៣៦ម៉ោង

ខណៈស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់កំពុងក្តៅឡើង រុស្ស៊ីបានឆ្លៀតឱកាសបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់ដ្រូនជាង១០០០គ្រឿងក្នុងរយៈពេលតែ៣៦ម៉ោង។ យោងតាមការផ្សាយរបស់ CNN កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបើកការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ ការវាយប្រហារនេះហាក់ដូចជាការបើកការប្រយុទ្ធក្នុងដំណាក់កាលថ្មីមួយនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃទី២៥ខែមីនា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បញ្ជាដ្រូនជិត៤០០គ្រឿង (៣៩២គ្រឿង) ចេញពីទឹកដីរុស្ស៊ីនៅយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារ។ យោធាអ៊ុយក្រែនបានបន្តថា ដ្រូនជាង៥៥០គ្រឿងត្រូវបានបាញ់ចេញពីគោលដៅនានាទូទាំងប្រទេសក្នុងការវាយប្រហារដ៏កម្រ និងសាហាវមួយពេលថ្ងៃកាលពីថ្ងៃអង្គារ និងចំនួន១៤៧គ្រឿងទៀតនៅយប់ថ្ងៃពុធ។ ការវាយប្រហារទ្រង់ទ្រាយធំទាំងនេះបានកើតឡើង ពេលដែលកងកម្លាំងរុស្ស៊ីចាប់ផ្តើមការវាយលុកភាគខាងកើតអ៊ុយក្រែន រួមទាំងការប្រើប្រាស់រថក្រោះ…

តម្លៃប្រេងធ្លាក់ចុះជាង ៥% ដោយសារសង្ឃឹមសន្តិភាពមជ្ឈិមបូព៌ា

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាង ៥% នៅទីផ្សារអាស៊ីកាលពីព្រឹកថ្ងៃពុធ (២៥ មីនា) ដោយសារការរំពឹងទុកថា អាចមានការឈប់បាញ់នៅតំបន់មជ្ឈិមបូព៌ា។ ការធ្លាក់ចុះនេះកើតឡើងក្រោយពីមានព័ត៌មានថា សហរដ្ឋអាមេរិកបានផ្ញើផែនការសន្តិភាព ១៥ ចំណុចទៅកាន់អ៊ីរ៉ង់។ តម្លៃប្រេងកុងត្រាម៉ាក Brent បានធ្លាក់ចុះ ៦.២១ ដុល្លារ ឬ ៥.៩% មកនៅត្រឹម ៩៨.២៨…

អាមេរិកបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

យោងតាមប្រភពពីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាដែលបានបន្តរយៈពេល៤សប្តាហ៍។ កាសែត New York Post បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់២រូបដែលសុំមិនបញ្ចេញឈ្មោះ ដែលបានទម្លាយថា ផែនការនេះត្រូវបានបញ្ជូនទៅតាមរយៈប្រទេសប៉ាគីស្ថាន ប៉ុន្តែភាគីអ៊ីរ៉ង់មិនទាន់និយាយអ្វីទេ។ ក្នុងចំណោម១៥ចំណុចសំខាន់ៗនោះ រួមមានការទាមទារឲ្យអ៊ីរ៉ង់រុះរើសមត្ថភាពនុយក្លេអ៊ែរទាំងអស់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងអនុញ្ញាតឲ្យទីភ្នាក់ងារថាមពលអាតូមិកចូលពិនិត្យរាល់ព័ត៌មានទាំងអស់។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា…