ព័ត៌មានអន្តរជាតិ

ឥណ្ឌាបង្កើនទិន្នផល! តម្លៃអង្ករនៅអាស៊ីបន្តធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុង១០ឆ្នាំចុងក្រោយ

តម្លៃអង្ករនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីកំពុងបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសឥណ្ឌាជាមហាអំណាចផលិតអង្ករបានបង្កើនទិន្នផលប្រមូលផលស្រូវយ៉ាងសម្បូរបែប និងកំពុងផ្គត់ផ្គង់អង្ករយ៉ាងគំហុកទៅកាន់ទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា។ បច្ចុប្បន្ន ឥណ្ឌាកំពុងក្លាយជាប្រទេសនាំចេញអង្ករដ៏ធំមួយលើពិភពលោក។ ការកើនឡើងទិន្នផលអង្ករយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌាបានជំរុញឱ្យតម្លៃស្រូវនិងអង្ករនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីធ្លាក់ចុះយ៉ាងគំហុក ដោយគិតត្រឹមខែវិច្ឆិកានេះ គឺបានធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ លោក Nitin Gupta អនុប្រធានក្រុមហ៊ុនលក់អង្ករ Olam…

វៀតណាមរងការវាយប្រហារធ្ងន់ធ្ងរពីព្យុះកាល់ម៉ាហ្គី៖ បាត់បង់ជីវិតជាង ១៤០នាក់ និងមនុស្សរាប់រយនាក់កំពុងបាត់ខ្លួន!

វៀតណាម៖ ព្យុះទីហ្វុងកាល់ម៉ាហ្គី បាននិងកំពុងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសវៀតណាម ដោយបានបណ្តាលឱ្យពលរដ្ឋយ៉ាងហោចណាស់ ១៤០នាក់បាត់បង់ជីវិត និង ១២៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី៧ ខែវិច្ឆិកា។ តួលេខអ្នកស្លាប់និងបាត់ខ្លួនខាងលើ គឺជាការបូកសរុបជនរងគ្រោះក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា។ អាជ្ញាធរវៀតណាមបានព្យាករណ៍ថា តួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារតែអ្នកដែលកំពុងបាត់ខ្លួនមួយចំនួន…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក «សំពត់ហូលខ្មែរ» ជូនសមាជិកសភាអាមេរិក ដើម្បីពង្រឹងចំណងមិត្តភាព និងវប្បធម៌!

វ៉ាស៊ីនតោន ឌីស៊ី ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច និងពិភាក្សាការងារដ៏សំខាន់ជាមួយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់)។ ជំនួបនេះធ្វើឡើងក្រោយពីជំនួបពិភាក្សាការងារជាមួយស្ថាប័ន…

សិក្ខាសាលាចិន-អាស៊ាន ផ្តោតលើអភិបាលកិច្ច និងអរិយធម៌អាស៊ី បើកធ្វើនៅណាននីង

ទីក្រុងណាននីង៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា សិក្ខាសាលាដ៏សំខាន់មួយស្ដីពី «សាលារដ្ឋបាល និងធនាគារគំនិត ចិន-អាស៊ាន» ត្រូវបានបើកធ្វើឡើងយ៉ាងមហោឡារឹក នៅក្នុងក្រុងណាននីង ភូមិភាគស្វយ័តជនជាតិ Zhuang Guangxi ប្រទេសចិន។ លោក វ៉េ តាវ មេដឹកនាំរដ្ឋាភិបាលខេត្តក្វាងស៊ី បានជួបសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយប្រតិភូចូលរួម ហើយលោក…

ឯកអគ្គរាជទូតកម្ពុជា បណ្ឌិត ជា ច័ន្ទបរិបូណ៌ បង្ហាញពី «ដំណើរជាតិកម្ពុជា ១៥ សម័យកាល» នៅសាកលវិទ្យាល័យ Sofia ជាប្រវត្តិសាស្ត្រ!

ប៊ុលហ្គារី ៖ លោកបណ្ឌិត ជា ច័ន្ទបរិបូណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបោះជំហានប្រវត្តិសាស្ត្រ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានក្លាយជាសាស្ត្រាចារ្យកម្ពុជាដំបូងបង្អស់ ដែលត្រូវបានសាកលវិទ្យាល័យ Sofia ដែលជាគ្រឹះស្ថានអប់រំដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសប៊ុលហ្គារី អញ្ជើញឱ្យធ្វើបទឧទ្ទេសនាមជាផ្លូវការ។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Sofia បានផ្ដល់កិត្តិយសអញ្ជើញឯកឧត្តមបណ្ឌិត…

របាយការណ៍ «ពិភពលោកបើកចំហឆ្នាំ២០២៥»៖ ទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ក្លាយជាកម្លាំងចលករជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច

ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR កាលពីថ្ងៃទី៥ ខែវិច្ឆិកា វេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី៨ បានចេញផ្សាយ «របាយការណ៍ស្តីពីការបើកចំហនៃពិភពលោកឆ្នាំ២០២៥» ដែលបង្ហាញពីនិន្នាការសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល។ របាយការណ៍នេះបានគូសបញ្ជាក់ថា ជំហាននៃការបើកចំហរទីផ្សារងើបឡើងថ្មី និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ កំពុងត្រូវបានពន្លឿនគួរឱ្យកត់សម្គាល់។ ការវិវឌ្ឍនេះបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation)…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញ Pfizer វិនិយោគ និងពង្រីកវត្តមានឱសថនៅកម្ពុជា

(វ៉ាស៊ីងតោន ឌីស៊ី)៖ នាឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមានថ្នាក់ដឹកនាំមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ…

CGTN បង្ហាញលទ្ធផលស្ទង់មតិ៖ ប្រទេសសកលខាងត្បូង កាន់តែសំខាន់ក្នុងកិច្ចការពិភពលោក!

អន្តរជាតិ ៖ ប្រទេសសកលខាងត្បូង កំពុងតែដើរតួនាទីយ៉ាងសំខាន់ និងកាន់តែលេចធ្លោឡើង ក្នុងការចូលរួមចំណែកកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល នាពេលបច្ចុប្បន្ន។ បណ្តាញទូរទស្សន៍ CGTN របស់ចិន បានធ្វើការស្ទង់មតិដ៏ធំមួយទៅលើអ្នកចូលរួម ៩.១៨២ នាក់ មកពី ៤៧ ប្រទេសជុំវិញពិភពលោក។លទ្ធផលបង្ហាញថា អ្នកឆ្លើយសំណួរភាគច្រើនមកពីបណ្តាប្រទេសសកលខាងត្បូង បានជំរុញយ៉ាងទទូចឱ្យមានការកែលម្អ និងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកលបច្ចុប្បន្ន។ ជាមួយគ្នានេះ…

ហ្វីលីពីនរងគ្រោះធ្ងន់ធ្ងរ! ព្យុះ Kalmaegi សម្លាប់មនុស្សជាង ៥០នាក់ និងប៉ះពាល់ប្រជាជនរាប់សែននាក់

ហ្វីលីពីន ៖ ព្យុះទីហ្វុង Kalmaegi បាននិងកំពុងបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសហ្វីលីពីន ដោយបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងជះឥទ្ធិពលដល់ប្រជាជនរាប់សែននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន។ គិតត្រឹមម៉ោង ៦:០០ព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា របាយការណ៍បានឲ្យដឹងថា ព្យុះទីហ្វុង Kalmaegi បានសម្លាប់មនុស្សចំនួន ៥២នាក់ និងបន្សល់ទុកមនុស្ស…

G20៖ វិសមភាពសកលកំពុងតានតឹង! សហគមន៍អន្តរជាតិត្រូវរួមគ្នាឆ្លើយតបជាបន្ទាន់

អន្តរជាតិ ៖ គណៈកម្មាធិការអ្នកជំនាញការឯករាជ្យពិសេសមួយរបស់ក្រុមប្រទេស G20 កាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានចេញផ្សាយរបាយការណ៍ដ៏គួរឲ្យបារម្ភមួយ ដោយអំពាវនាវជាបន្ទាន់ឲ្យសហគមន៍អន្តរជាតិទាំងមូលរួមគ្នាឆ្លើយតបនឹងបញ្ហាវិសមភាពសកល ដែលកំពុងតែរីករាលដាល និងមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ របាយការណ៍នេះបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសចំនួន ៨៣% ដែលមានចំនួនប្រជាជនសរុបស្មើនឹង ៩០% នៃពិភពលោកទាំងមូល បានធ្លាក់ចូលក្នុងលក្ខខណ្ឌនៃនិយមន័យ “វិសមភាពកម្រិតខ្ពស់” របស់ធនាគារពិភពលោក។…