ព័ត៌មានអន្តរជាតិ

លោក អានុទីន ឆានវីរៈគុល ភ័យស្លន់ស្លោក្រោយអាមេរិកព្រមានផ្អាកពាណិជ្ជកម្ម ព្រោះតែបំពានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលធ្លាប់ប្រើពាក្យសម្ដីយ៉ាងព្រហើនថា នឹងមិនចរចាជាមួយកម្ពុជាដាច់ខាតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយថែមទាំងអួតថា ទោះបីសហរដ្ឋអាម៉េរិកដំឡើងពន្ធ ១០០% លើទំនិញថៃ ក៏លោកមិនខ្លាចដែរនោះ ឥឡូវនេះ កំពុងប្រឈមមុខនឹងការពិតដ៏ជូរចត់។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានព្រមានផ្អាកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ ដែលបានធ្វើឱ្យនាយករដ្ឋមន្ត្រីរូបនេះភ័យស្លន់ស្លោ…

បារាំង៖ ចោរលួចគ្រឿងអលង្ការជាង ១.២ លានដុល្លារ បន្ទាប់ពីករណីធំនៅសារមន្ទីរ Louvre កាលពីខែមុន!

(ប៉ារីស)៖ កម្លាំងនគរបាលបារាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានបញ្ជាក់ថា ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពលួចគ្រឿងអលង្ការនៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃពុធ ដោយបានរឹបអូសយកទ្រព្យសម្បត្តិសរុបប្រមាណ ១.២ លានដុល្លារអាមេរិក។ ករណីប្លន់នេះបានកើតឡើងបន្ទាប់ពីហេតុការណ៍លួចដ៏កក្រើកមួយកាលពីខែមុន នៅទីក្រុងប៉ារីស ដែលគ្រឿងអលង្ការតម្លៃជាង ១០០ លានដុល្លារ ត្រូវបានលួចយកទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ប៉ូលិសបានបន្តថា…

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា កោតសរសើរការប្តេជ្ញាចិត្តរបស់លោក ត្រាំ លើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ

ទីក្រុងគូឡាឡាំពួ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហោះសារយ៉ាងសំខាន់មួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ពីកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយឥស្សរជននយោបាយពិភពលោក។ ក្នុងសារនោះ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការពិភាក្សារបស់លោកជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ជេ. ត្រាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន…

ព្យុះ Claudia ឆក់យក ៣ជីវិតនៅព័រទុយហ្គាល់ វាយប្រហារអង់គ្លេសបង្កទឹកជំនន់ធ្ងន់ធ្ងរ!

(លីសបោន)៖ ព្យុះដ៏កាចសាហាវ Claudia បានបង្កមហន្តរាយធ្ងន់ធ្ងរនៅអឺរ៉ុប ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច ៣នាក់ និងបណ្ដាលឱ្យរបួសជាច្រើននាក់ទៀតនៅព័រទុយហ្គាល់។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសក៏កំពុងជួបប្រទះនឹងទឹកជំនន់ធ្ងន់ធ្ងរ រហូតតម្រូវឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះសម្បែង នៅតំបន់វេលស៍ និងអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព័រទុយហ្គាល់ រួមទាំងតំបន់មួយចំនួននៅប្រទេសអេស្ប៉ាញ…

អាមេរិកផ្អាកចរចាពន្ធគយជាមួយថៃ ព្រោះតែរឿងសន្តិភាពកម្ពុជា-ថៃ!

អន្តរជាតិ ៖ សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើប្រទេសថៃ! នេះបើយោងតាមការផ្សាយក្ដៅៗពីទូរទស្សន៍ Amarin News បានឱ្យដឹងថា អនុតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសផ្អាកការចរចាពន្ធគយជាមួយថៃជាបណ្ដោះអាសន្ន។ ការផ្អាកនេះ គឺដើម្បីទាមទារឱ្យលោក អនុទិន ចាន់វីរគុល អនុរដ្ឋមន្ត្រីថៃ អនុវត្តតាមសេចក្តីថ្លែងការណ៍សន្តិភាពថៃ-កម្ពុជា។ ជុំវិញបញ្ហានេះ ក្រសួងការបរទេសថៃបានសម្ដែងការខកចិត្តជាខ្លាំង ចំពោះជំហររបស់សហរដ្ឋអាមេរិកដែលបានយកបញ្ហានេះមកលាយឡំ មិនបានបែងចែក និងមិនបានផ្ដោតលើផលប្រយោជន៍រួមផ្នែកពាណិជ្ជកម្មជាចម្បងនោះទេ។

ភ្ញាក់ផ្អើល! វិហារចំណាស់ ១៥០០ឆ្នាំនៅចិនឆេះ កណ្ដាលព្រះមហាក្សត្រថៃយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ

អន្តរជាតិ៖ ព្រះវិហារបុរាណមួយកន្លែងដែលមានអាយុកាលប្រមាណ ១៥០០ឆ្នាំ នៅប្រទេសចិន គឺវត្តយុងឈីង (Yongqing Temple) បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺហេតុការណ៍នេះបានកើតឡើងត្រឹមតែប្រមាណមួយម៉ោងប៉ុណ្ណោះ ក្រោយពេលព្រះចៅក្រុងសៀមរាមាទី១០ និងព្រះមហេសី ទើបនឹងយាងឡើងយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ។ យោងតាមការបង្ហោះរបស់ឯកឧត្ដម ខៀវ កាញារីទ្ធ…

រថយន្តដឹកទំនិញបុកពេញផ្សារនៅកូរ៉េខាងត្បូង! មនុស្ស២នាក់ស្លាប់ របួស១៨នាក់

កូរ៉េខាងត្បូង៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយរថយន្តដឹកទំនិញមួយគ្រឿងបានជ្រុលចង្កូតបើកបុកចូលទៅក្នុងហ្វូងមនុស្សក្នុងផ្សារមួយកន្លែង បណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅផ្សារមួយក្នុងក្រុង Bucheon ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីសេអ៊ូល។ អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រៅពីការបាត់បង់ជីវិតភ្លាមៗ ក៏មានជនរងគ្រោះ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។ រហូតមកទល់នឹងពេលនេះ មូលហេតុពិតប្រាកដដែលនាំឱ្យមានគ្រោះថ្នាក់ដ៏កម្រនេះកើតឡើងនៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ…

ទស្សនៈអភិវឌ្ឍន៍ថ្មីរបស់លោក Xi Jinping៖ ជំរុញចិនឆ្ពោះទៅរកគុណភាពខ្ពស់

អន្តរជាតិ៖ លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសង្កត់ធ្ងន់ជាញឹកញាប់ថា ទស្សនៈអភិវឌ្ឍន៍គឺជាកត្តាកំណត់ជោគជ័យ ឬបរាជ័យនៃការអភិវឌ្ឍ។ សម្រាប់ប្រទេសចិន លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើងនិយាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់»។ កាលពីមួយទសវត្សរ៍មុន នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១៨ លោក Xi Jinping បានដាក់ចេញនូវទស្សនៈអភិវឌ្ឍន៍ថ្មីមួយ ដែលផ្តោតលើ…

ជប៉ុនបំពានបន្ទាត់ក្រហមតៃវ៉ាន់! ចិនព្រមានវាយបកម៉ឺងម៉ាត់

អន្តរជាតិ ៖ ថ្មីៗនេះ ក្នុងពេលជជែកដេញដោលនៅរដ្ឋសភា លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងថា ប្រសិនបើតៃវ៉ាន់មានបញ្ហា នោះវាអាចក្លាយជា «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន» ហើយកងស្វ័យការពារអាចនឹងអនុវត្តសិទ្ធិស្វ័យការពារ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំជប៉ុនបង្ហាញមហិច្ឆតាចង់ជ្រៀតជ្រែកបញ្ហាតៃវ៉ាន់តាមរយៈកម្លាំងអាវុធ បន្ទាប់ពីបរាជ័យក្នុងសង្គ្រាមរយៈពេល ៨០ឆ្នាំកន្លងមក ដែលឥរិយាបទនេះបង្កឱ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ ពាក្យសម្តីបង្ករឿងនេះ បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនយ៉ាងកម្រោល…

ឥណ្ឌា៖ របួសនិងស្លាប់ជិត៤០នាក់ ក្នុងហេតុការណ៍ផ្ទុះដ៏សន្ធឹកនៅស្ថានីយ៍ប៉ូលិសមួយកន្លែង

ឥណ្ឌា៖ ហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើងនៅស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់បាត់បង់ជីវិត និង ២៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Aljazeera។ ស្ថានីយ៍ប៉ូលិសរងគ្រោះនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Srinagar នៃតំបន់កាស្មៀរ ដែលជាតំបន់ព្រំដែនជាប់នឹងប្រទេសប៉ាគីស្ថាន។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ភាគច្រើនជាមន្ត្រីនគរបាល និងអ្នកជំនាញផ្នែកកោសល្យវិច័យ ដែលកំពុងបំពេញភារកិច្ចត្រួតពិនិត្យគ្រឿងផ្ទុះមួយចំនួននៅទីនោះ។ អាជ្ញាធរឥណ្ឌាបានសម្តែងការព្រួយបារម្ភថា…