កម្ពុជា-តួកគីយ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រំពឹងកំណើនភ្ញៀវ និងវិនិយោគខ្ពស់!
រាជធានីរីយ៉ាដ៖ កម្ពុជា និងតួកគីយ៉េ បានប្តេជ្ញាចិត្តរួមគ្នាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះកន្លងមក ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែមានសន្ទុះខ្លាំងក្លា។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General…
