ទួរគីកក្រើក! ចាប់ខ្លួនមន្ត្រីក្លឹបជាន់ខ្ពស់ ៨រូប និងផ្អាកកីឡាករជាង ១ពាន់នាក់ ពាក់ព័ន្ធល្បែងស៊ីសងបាល់ទាត់ខុសច្បាប់!
**អាងការបាត់បង់សីលធម៌ក្នុងវិស័យកីឡាជាតិ** កាលពីថ្ងៃចន្ទ អាជ្ញាធរប្រទេសទួរគីបានបង្ក្រាបយ៉ាងកក្រើកទៅលើករណីល្បែងស៊ីសងបាល់ទាត់ខុសច្បាប់ ដោយបានចាប់ខ្លួនជាផ្លូវការនូវមនុស្សចំនួន ៨នាក់ រួមទាំងប្រធានក្លឹបបាល់ទាត់លំដាប់កំពូលមួយផងដែរ។ ទន្ទឹមនឹងគ្នានេះ សហព័ន្ធកីឡាបាល់ទាត់ទួរគី (TFF) ក៏បានសម្រេចចិត្តដាក់បម្រាមទៅលើកីឡាករជាង ១.០២៤នាក់ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតផ្នែកវិន័យផងដែរ។ ការបង្ក្រាបដ៏ធំនេះបានកើតឡើង បន្ទាប់ពី TFF កាលពីដើមខែនេះ បានព្យួរការងារអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩នាក់ រួចមកហើយ។…
