ក្មេងទំនើងអូសម៉ូតូជុំវិញរង្វង់មូល សន្យាឈប់បង្ហោះម៉ូតូជារៀងរហូត

ក្មេងទំនើងអូសម៉ូតូជុំវិញរង្វង់មូល សន្យាឈប់បង្ហោះម៉ូតូជារៀងរហូត

រាជធានីភ្នំពេញ៖ ក្មេងទំនើងអាយុ ១៧ឆ្នាំម្នាក់ ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ហើយត្រូវអូសម៉ូតូជុំវិញរង្វង់មូលនៃអធិការដ្ឋាននគរបាល ដោយសន្យាថា «ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ»។

ក្មេងទំនើងត្រូវអូសម៉ូតូ

ក្មេងទំនើងរូបនោះឈ្មោះ ចាប ជីនចា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ជាអ្នកបង្ហោះម៉ូតូជិះម៉ូតូ០១គ្រឿងម៉ាក Nex ពណ៌លឿង-ស ពុំមានពាក់ស្លាក់។

តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី១២ មេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣និង៣៥នាទីទៀបភ្លឺ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួនម្នាក់ជាក់ស្តែងពីបទបង្ហោះម៉ូតូនៅបណ្តោយផ្លូវសាធារណៈ នៅចំណុចបណ្តោយផ្លូវលេខ ៥៦៦ រហូតដល់ផ្លូវ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការអប់រំក្មេងទំនើង

បន្ទាប់ពីឃាត់ខ្លួន នគរបាលក៏បានឲ្យក្មេងទំនើងរូបនោះដោះកង់មុខម៉ូតូ ហើយអូសជុំវិញរង្វង់មូលទង់ជាតិ ដោយនិយាយថា «ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ» និងបានធ្វើការអប់រំអោយឪពុកម្តាយធានាត្រឡប់ទៅផ្ទះវិញ។

ការឃាត់ខ្លួនក្មេងទំនើង

សកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត និងខ្លួនឯងផ្ទាល់។ ការអប់រំតាមរបៀបនេះ ជាវិធីសាស្រ្តដ៏ប្រសើរមួយក្នុងការកែប្រែឥរិយាបថអ្នកដែលប្រព្រឹត្តខុស។

ការអប់រំតាមរបៀបថ្មី

ការអប់រំដោយអូសម៉ូតូជុំវិញរង្វង់មូលនេះ ជាការបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការអប់រំយុវជនអោយយល់ដឹងពីគ្រោះថ្នាក់នៃការបង្ហោះម៉ូតូ។

administrator

Related Articles