ត្រាំអះអាងថា អ៊ីរ៉ង់នៅតែចង់បានអាវុធនុយក្លេអ៊ែរ ខណៈការចរចាសន្តិភាពបរាជ័យ

ត្រាំអះអាងថា អ៊ីរ៉ង់នៅតែចង់បានអាវុធនុយក្លេអ៊ែរ ខណៈការចរចាសន្តិភាពបរាជ័យ

អ៊ីរ៉ង់នៅតែរឹងម៉ឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលជាឧបសគ្គសំខាន់ធ្វើឲ្យការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកបរាជ័យ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១៣ ខែមេសា ឆ្នាំ២០២៦។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក

លោក ត្រាំ បានថ្លែងយ៉ាងច្បាស់ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដថា៖ «ពួកគេនៅតែចង់បានវា ហើយពួកគេបានបង្ហាញរឿងនេះយ៉ាងច្បាស់កាលពីយប់មិញ។ អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។»

ការចរចាដោយផ្ទាល់រវាងអាមេរិក-អ៊ីរ៉ង់ បានធ្វើឡើងនៅប្រទេសប៉ាគីស្ថាន ដោយពិនិត្យលើលក្ខខណ្ឌចំនួន១០ចំណុច។ ទោះជាយ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា លក្ខខណ្ឌចំនួន៣ ជាមូលហេតុនាំឲ្យការចរចាបរាជ័យ ដោយសារភាគីទាំងសងខាងខ្វែងគំនិតគ្នា។

អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បានបញ្ជាក់សារជាថ្មីនូវជំហររបស់សហរដ្ឋអាមេរិកថា៖ «យើងចាំបាច់ត្រូវតែឃើញនូវការប្តេជ្ញាចិត្តដោយបញ្ជាក់ច្បាស់លាស់ថា ពួកគេនឹងមិនស្វែងរកអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងមិនស្វែងរកឧបករណ៍ទាំងឡាយណា ដែលអាចឲ្យពួកគេសម្រេចបាននូវអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនោះឡើយ។»

ប្រភព៖ BBC និង Reuters

រូបថត៖ Reuters

administrator

Related Articles