អន្តរជាតិ ៖ ស្ថានភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងថ្នាក់ថ្មី នៅពេលដែលលោក Mohammad Bagher Ghalibaf ប្រធានរដ្ឋសភាអ៊ីរ៉ង់បានទាត់ចោលសេចក្តីប្រកាសចំនួន ៧ ចំណុចដែលលោក Donald Trump ប្រធានាធិបតីអាមេរិកបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម។

ក្នុងសារដែលបានបង្ហោះនៅព្រឹកព្រលឹមថ្ងៃទី ១៨ ខែមេសា លោក Ghalibaf បានថ្លែងយ៉ាងច្បាស់ថា៖ «ការកហុកបោកប្រាស់របស់សហរដ្ឋអាមេរិកមិនអាចយកឈ្នះសង្គ្រាមបានទេ ហើយការចរចាប្រាកដជាពុំអាចទទួលបានលទ្ធផលណាមួយឡើយ»។
លោកបានបន្តថា ការឆ្លងច្រកសមុទ្រ Hormuz ត្រូវតែអនុវត្តតាម«ខ្សែផ្លូវនាវាចរដែលបានកំណត់» និង «ក្រោមការអនុញ្ញាតរបស់អ៊ីរ៉ង់» ដោយបដិសេធនឹងសេចក្តីថ្លែងការណ៍របស់លោក Trump។
ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីលោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃទី ១៧ ខែមេសាថា ដោយសារលីបង់និងអ៊ីស្រាអែលបានឈានដល់បទឈប់បាញ់ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ចំពោះនាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។

លោក Trump បានបង្ហោះសារជាច្រើនដើម្បីបញ្ជាក់ពីព័ត៌មាននេះ ប៉ុន្តែបានថ្លែងថា អាមេរិកនឹងបន្តបិទខ្ទប់អ៊ីរ៉ង់លើសមុទ្រ «រហូតដល់ការដោះដូររវាងយើងនិងអ៊ីរ៉ង់សម្រេចបានមួយរយភាគរយ»។ លោកបានអះអាងទៀតថាអ៊ីរ៉ង់បានឯកភាពថាច្រកសមុទ្រ Hormuz នឹងមិនត្រូវបិទម្តងទៀតទេ ថែមពីនេះទៀតអ៊ីរ៉ង់ «បានឬកំពុង» លុបបំបាត់មីនទឹកក្រោមការជំនួយរបស់អាមេរិក៕
ប្រភព ៖ (CCFR)
