admin

administrator

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់ពីទទួលព័ត៌មានតាម App NoDrug នៅប៉ៃលិន

ខេត្តប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថបានធ្វើប្រតិបត្តិការជោគជ័យកាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅស្រុកសាលាក្រៅ។ ព័ត៌មាននេះត្រូវបានរាយការណ៍តាម App NoDrug ពីភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ដោយបានទំនាក់ទំនងភ្លាមទៅកាន់សមត្ថកិច្ចជំនាញ។ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។…

អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ត្រូវចាប់ខ្លួន ពាក់ព័ន្ធការបង្ក្រាបបាតុកម្មបង្ហូរឈាម

អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោកកាលពីព្រឹកថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានបញ្ជូនទៅកាន់គ្លីនិកមួយក្នុងទីក្រុង Kathmandu ដើម្បីពិនិត្យសុខភាព។ យោងតាម BBC ការចាប់ខ្លួននេះធ្វើឡើងតាមការផ្តល់អនុសាសន៍របស់គណៈកម្មការស៊ើបអង្កេត ឲ្យចោទប្រកាន់លោក Oli វ័យ៧៤ឆ្នាំ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh…

អភិបាលខេត្តកំពង់ចាម បើកស្រោមវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មានបេក្ខជនចូលរួម៦៣០នាក់

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ក្នុងពិធីនេះ លោកអភិបាលខេត្តបានស្នើឲ្យបេក្ខជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ និងស្មារតីឲ្យបានមុតមាំ និងត្រូវអនុវត្តតាមគោលការណ៍ «ចេះ គឺ ជាប់»។ លោកក៏បានជូនពរដល់បេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រលងប្រជែងដ៏សំខាន់នេះ។ បើតាមរបាយការណ៍របស់គណៈកម្មការប្រលង កម្មវិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦…

បុណ្យទន្លេលើកទី១០ បើកយ៉ាងអធិកអធម នៅក្រចេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី នេត សាវឿន

ខេត្តក្រចេះ៖ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅថ្ងៃទី២៨ ខែមីនា ក្រោមអធិបតីភាពរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ អ្នកឧកញ៉ា អ្នកអង្គទូត…

អាមេរិករៀបផែនការវាយអ៊ីរ៉ង់តាមជើងគោក ប្រឈមហានិភ័យខ្ពស់បំផុត

ភ្នំពេញ – មន្ទីរបញ្ចកោណអាមេរិកបានរៀបចំផែនការយោធាសម្រាប់ប្រតិបត្តិការលើដីគោកនៅអ៊ីរ៉ង់ ដែលអាចអូសបន្លាយរយៈពេលរាប់សប្តាហ៍ ទោះបីជាប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់ថាមិនទាន់មានបំណងដាក់ពង្រាយទ័ពក៏ដោយ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយ The Washington Post នាថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ជម្រើសយោធាដល់មេបញ្ជាការកំពូល ក្នុងករណីសង្គ្រាមឈានចូលដល់ដំណាក់កាលគ្រោះថ្នាក់។ វាមិនមែនជាការវាយលុកទ្រង់ទ្រាយធំដើម្បីកាន់កាប់ប្រទេសនោះទេ ប៉ុន្តែជាប្រតិបត្តិការវាយឆ្មក់តាមបែបកងទ័ពពិសេស និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ស្ថានភាពនេះត្រូវបានគេចាត់ទុកថាជា«របត់ដ៏គ្រោះថ្នាក់បំផុត»សម្រាប់កងទ័ពអាមេរិក ដោយពួកគេនឹងត្រូវប្រឈមមុខជាមួយមីស៊ីល…

កសិករប៉ៃលិនរត់ប្រកួតដាំដំឡូងមី ទាញយកឱកាសពីទឹកភ្លៀងដ៏សម្បូរ

ខេត្តប៉ៃលិន៖ ក្រោយពីទទួលបានទឹកភ្លៀងច្រើនជាប់ៗគ្នា កសិករនៅក្រុងប៉ៃលិនបានរត់ប្រកួតដាំដំឡូងមីជាបណ្តើរៗ ដើម្បីទាញយកឱកាសពីដីសើមដ៏ល្អសម្រាប់ដំណាំរបស់ពួកគេ។ ប្រភពព័ត៌មានពីលោក ហ៊ា ម៉ាប់ អាយុ៤៨ឆ្នាំ រស់នៅក្រុងប៉ៃលិន បានរៀបរាប់ថា៖ “បន្ទាប់ពីសង្កេតឃើញដីនៅក្នុងចំការរបស់ខ្ញុំសើមល្មម ខ្ញុំក៏មិនបង្អង់យូរឡើយ ដោយប្រញាប់ជួលកម្មករជាង១០នាក់ ឱ្យចូលទៅដាំដើមដំឡូងមីក្នុងចំការដែលមានទំហំជាង១០ហិកតា។” លោកបន្តថា ការជួលកម្មករឱ្យចូលទៅដាំដំឡូងក្នុងចំការនេះ គឺម៉ៅក្នុង១ហិកតា អស់កម្រៃ៣០ម៉ឺនរៀល ដោយពួកគាត់អាចដាំបានក្នុង១ថ្ងៃចាប់ពី២ទៅ៣ហិកតា។ នៅដើមឆ្នាំ២០២៦នេះ…

អ៊ីរ៉ង់ផ្តល់ការធានាសុវត្ថិភាពឱ្យកប៉ាល់ឥណ្ឌូណេស៊ីកាត់ច្រកហ័រម៉ូស

ភ្នំពេញ៖ រដ្ឋាភិបាលអ៊ីរ៉ង់បានឆ្លើយតបដោយវិជ្ជមានចំពោះសំណើរបស់ឥណ្ឌូណេស៊ីក្នុងការអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងរបស់ខ្លួនធ្វើដំណើរកាត់ច្រកសមុទ្រហ័រម៉ូសដោយសុវត្ថិភាព។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការចរចាគ្នាបានធ្វើឡើងក្នុងស្ថានភាពដែលច្រកសមុទ្រហ័រម៉ូសបន្តបិទខ្ទប់ដោយសារភាពតានតឹងរវាងអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល។ ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងហ្សាកាតាបានផ្តល់ការធានាសុវត្ថិភាពដល់កប៉ាល់ឥណ្ឌូណេស៊ី។ កប៉ាល់ដឹកប្រេងឈ្មោះពើតាមីណាប្រាយ (Pertamina Pride) និងហ្កាមស៊ូណូរ៉ូ (Gamsunoro) របស់ក្រុមហ៊ុនពើតាមីណា កំពុងស្ថិតនៅតំបន់ឈូងសមុទ្ររង់ចាំការអនុញ្ញាត។ កប៉ាល់ទាំងពីរនេះមានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាទៅកាន់ឥណ្ឌូណេស៊ី និងប្រទេសដទៃ។ ក្រសួងការបរទេសឥណ្ឌូណេស៊ីនឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាការធ្វើដំណើររបស់កប៉ាល់ក្រុមហ៊ុនពើមីណាប្រព្រឹត្តទៅដោយសុវត្ថិភាព។ ក្រុមហ៊ុន Permina…

គ្រោះថ្នាក់ស្លាប់៥នាក់ អ្នកបើកឡានដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើង

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយអ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើងបណ្តាលឱ្យស្លាប់៥នាក់។ លោក សាន វឿន អភិបាលរងស្រុកសន្ទុក បានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងនៅម៉ោង៨:៣០នាទីព្រឹក ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយខៀវ លេខផ្លាកភ្នំពេញ 3E-2070 ដែលដឹកគ្រាប់ស្វាយចន្ទី។ អ្នកបើកបរគឺលោក…

រថយន្ត BYD បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្នំពេញ បណ្តាលឱ្យខ្ទាតជួរថ្មពុះ

ភ្នំពេញ៖ ហេតុការណ៍រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបានកើតឡើងនៅព្រលឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសម្នាក់បើករថយន្តម៉ាក BYD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CJ-4424 ក្នុងល្បឿនលឿន បានរអិលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មពុះខ្ទាតចេញជួរចំនួនមួយផ្ទាំង។ រថយន្តរងការខូចខាតយ៉ាងខ្លាំងនៅផ្នែកខាងឆ្វេង ហើយមិនអាចបន្តធ្វើដំណើរទៅមុខបានទៀត។…

បាត់ដំបង៖ បង្រ្កាបជនសង្ស័យគ្រឿងញៀន ៤នាក់ រួមមានថ្នាំកេតាមីន និងម៉ាទឹកកកជាង ៧៤ក្រាម

ខេត្តបាត់ដំបង – នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនដ៏ធំមួយ សមត្ថកិច្ចបានបង្រ្កាបការជួញដូរនិងការរក្សាទុកគ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្រី ១នាក់ នៅក្រុងបាត់ដំបង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៦ ដោយស្របតាមអនុសាសន៍ពីលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការសម្របសម្រួលពីព្រះរាជអាជ្ញា លោក ប៉ង់ ចាន់សុយុទ្ធារា។…