គ្រោះថ្នាក់ស្លាប់៥នាក់ អ្នកបើកឡានដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើង
ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយអ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើងបណ្តាលឱ្យស្លាប់៥នាក់។ លោក សាន វឿន អភិបាលរងស្រុកសន្ទុក បានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងនៅម៉ោង៨:៣០នាទីព្រឹក ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយខៀវ លេខផ្លាកភ្នំពេញ 3E-2070 ដែលដឹកគ្រាប់ស្វាយចន្ទី។ អ្នកបើកបរគឺលោក…
