admin

administrator

ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ប្រគល់ម៉ូតូល្បាត និងដាក់ទិសដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្មេងទំនើង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តប្រចាំខែឧសភា។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ និងនាយផ្នែកសេនាធិការនៃវរៈការពារព្រំដែនគោកលេខ៦០៧ ព្រមទាំងអធិការ អធិការរង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦…

អតីតព្រះសង្ឃ១អង្គត្រូវបានចាប់ផ្សឹកក្រោយរំលោភក្មេងស្រីអាយុ១៣ឆ្នាំនៅស្វាយជ្រំ

ខេត្តស្វាយរៀង៖ អតីតព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈបានសម្រេចលើអនីតិជនអាយុត្រឹមតែ១៣ឆ្នាំ នៅក្នុងស្រុកស្វាយជ្រំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា នៅវេលាម៉ោង ១៥និង១០នាទីរសៀល ថ្ងៃកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន អាយុ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ប្តឹងចោទទៅលើព្រះសង្ឃព្រះនាម…

ព្រមាន! កូរ៉េខាងជើងដាក់ទោសធ្ងន់ដល់អ្នកគេចវេះយោធា ឪពុកម្តាយជាប់គុកជំនួសកូន

កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលមាន៨ជំពូក និង២០មាត្រា។ តែតើអ្នកដឹងទេថា នៅលើពិភពលោកមានប្រទេសណាខ្លះដាក់ទោសធ្ងន់ធ្ងរជាងគេចំពោះអ្នកគេចវេះកាតព្វកិច្ចយោធា? ចម្លើយគឺ **កូរ៉េខាងជើង!** ប្រទេសនេះមានកម្មវិធីកាតព្វកិច្ចយោធាចាប់បង្ខំដែលយូរបំផុតនៅលើពិភពលោក។ ក្រោមគោលនយោបាយ សុងហ្គុន (យោធាជាចម្បង) រដ្ឋបានប្រើប្រព័ន្ធកែនទ័ពដើម្បីរក្សាកម្លាំងទ័ពសកម្មចន្លោះពី ១.២ ដល់ ១.៣ លាននាក់…

ណាហ្គាវើលដ៍ ប្រវត្តិសាស្ត្រថ្មី៖ ឈ្នះ៤ពានរង្វាន់ ESG លើកទី១៨ បន្តពង្រឹងការទទួលខុសត្រូវសង្គម

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការទទួលខុសត្រូវសង្គម និងបរិស្ថាន ក្រោយទទួលបានពានរង្វាន់ចំនួន ៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) លើកទី១៨ ឆ្នាំ២០២៦ នាទីក្រុងបាងកក ប្រទេសថៃ។ ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ក្រុមហ៊ុនល្អបំផុតក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦…

ព្យុះភ្លៀងថ្មីវាយប្រហារថៃសារជាថ្មី ក្រោយព្យុះចាស់បំផ្លាញដំបូលផ្ទះនិងរថយន្តរាប់សិបគ្រឿង

ព្យុះភ្លៀងដ៏ខ្លាំងក្លាមួយទៀតកំពុងបោះពួយឆ្ពោះទៅកាន់ប្រទេសថៃ ដែលនឹងបោកបក់លើប្រទេសនេះចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈព្យុះចាស់ទើបតែបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ ជាពិសេសនៅក្នុងខេត្ត Ubon Ratchathani ។ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ ដែលដកស្រង់ដោយសារព័ត៌មាន Bangkok Post ផ្សាយនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងវាយប្រហារនៅតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូងនៃប្រទេសថៃ។…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អបអរសាទរវិទ្យាល័យឥន្ទ្រទេវី ដណ្ដើមបានពានជើងឯកវិទ្យាល័យលើកទី៥

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអបអរសាទរដល់វិទ្យាល័យឥន្ទ្រទេវី ដែលបានដណ្ដើមពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ប្រចាំឆ្នាំ២០២៥-២០២៦។ លោកបានថ្លែងថា អ្នកចូលរួមប្រមាណ ៨ពាន់នាក់…

ប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់វាយគ្នាដោយសារប្រចណ្ឌសង្សារ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងករណីហិង្សាដោយចេតនា ដែលកើតចេញពីទំនាស់ពាក្យសម្ដី ដោយសារប្រចណ្ឌសង្សារ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣:២០ ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភោជនីយដ្ឋាន ESCAPE ផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យទាំង ៥នាក់…

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្តិសុខឌីជីថលជាខែលការពារជីវិតប្រជាពលរដ្ឋ និងសន្តិភាពជាតិ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសទេ តែគឺជាអាទិភាពយុទ្ធសាស្ត្រកំពូល ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពជាតិក្នុងយុគសម័យបច្ចេកវិទ្យាទំនើប។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២…

រឹតបន្តឹង! បង្ក្រាបទីតាំង Online Scams ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ៩នាក់ ដកហូតកាំភ្លើង និងសម្ភារបន្លំអនឡាញយ៉ាងច្រើន

ភ្នំពេញ៖ កម្លាំងគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលម្សិលមិញ នៅផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ…

ដ្រូនសង្គ្រាមស៊ូដង់សម្លាប់ជនស៊ីវិលជិត ៩០០ នាក់ក្នុងរយៈពេល ៤ ខែ

ប្រទេសស៊ូដង់៖ អង្គការសហប្រជាជាតិថ្លែងកាលពីថ្ងៃទី១១ ឧសភាថា ជនស៊ីវិលយ៉ាងតិច ៨៨០ នាក់បានស្លាប់ក្នុងការវាយប្រហារដោយដ្រូននៅស៊ូដង់ចន្លោះខែមករា និងខែមេសា ឆ្នាំ២០២៦នេះ។ ការវាយប្រហារទាំងនេះកំពុងធ្វើឲ្យជម្លោះស៊ីវិលដែលអូសបន្លាយជាង ៣ ឆ្នាំមកហើយ ធ្លាក់ចូលក្នុងដំណាក់កាលថ្មីកាន់តែបង្ហូរឈាមបំផុត។ ការវាយប្រហារគ្នាដោយប្រើដ្រូនរវាងកងទ័ពស៊ូដង់និងកងកម្លាំងប៉ារ៉ាដែលកំពុងច្បាំងដណ្ដើមអំណាចគ្នាតាំងពីខែមេសា ឆ្នាំ២០២៣ កាន់តែរីកធំឡើងពេញផ្ទៃប្រទេស។ យោងតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការស្លាប់ដោយដ្រូនប្រមាណ ៨៨០ នាក់នេះ គឺស្មើនឹងជាង…