ប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់វាយគ្នាដោយសារប្រចណ្ឌសង្សារ

ប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់វាយគ្នាដោយសារប្រចណ្ឌសង្សារ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងករណីហិង្សាដោយចេតនា ដែលកើតចេញពីទំនាស់ពាក្យសម្ដី ដោយសារប្រចណ្ឌសង្សារ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣:២០ ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភោជនីយដ្ឋាន ESCAPE ផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

Image

ជនសង្ស័យទាំង ៥នាក់ រួមមាន៖ សំ សុភ័កត្រា (អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៣), ឆេន ម៉េងហាក់ (អាយុ២៣ឆ្នាំ លក់ដូរ), អោម លីងជុង (អាយុ២៣ឆ្នាំ ជាងជួសជុលទូរស័ព្ទ), ប៉ុន ចាន់ណារិទ្ធ (អាយុ២៤ឆ្នាំ និស្សិតឆ្នាំទី៤) និង ឡុង រតន:មិនា (អាយុ២៣ឆ្នាំ បុគ្គលិកក្រុមហ៊ុន)។

Image

ក្រុមនេះបានប្រើដៃវាយទៅលើជនរងគ្រោះ ២នាក់ គឺ សុង លីហ៊ាង (អាយុ២៧ឆ្នាំ) និង ជា សម្បត្តិលីហួរ (អាយុ២៩ឆ្នាំ) បណ្ដាលឲ្យរងរបួសស្រាល។ ជនរងគ្រោះទី១ រងរបួសជាំភ្នែកឆ្វេង រយចុងចិញ្ចើមស្ដាំ និងរលាត់ប្រអប់ដៃទាំងសងខាង។ រីឯជនរងគ្រោះទី២ របួសរលាត់ស្បែកដៃឆ្វេង។

Image

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ នៅបណ្ដោយផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

Image

ដោយ៖ សូរិយា

administrator

Related Articles