ណាហ្គាវើលដ៍ ប្រវត្តិសាស្ត្រថ្មី៖ ឈ្នះ៤ពានរង្វាន់ ESG លើកទី១៨ បន្តពង្រឹងការទទួលខុសត្រូវសង្គម

ណាហ្គាវើលដ៍ ប្រវត្តិសាស្ត្រថ្មី៖ ឈ្នះ៤ពានរង្វាន់ ESG លើកទី១៨ បន្តពង្រឹងការទទួលខុសត្រូវសង្គម

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការទទួលខុសត្រូវសង្គម និងបរិស្ថាន ក្រោយទទួលបានពានរង្វាន់ចំនួន ៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) លើកទី១៨ ឆ្នាំ២០២៦ នាទីក្រុងបាងកក ប្រទេសថៃ។

ណាហ្គាវើលដ៍ ESG Awards

ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ក្រុមហ៊ុនល្អបំផុតក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦ ឆ្នាំជាប់ៗគ្នា ពានរង្វាន់ឧត្តមភាពក្នុងការផ្តល់ចំណេះដឹង និងការអប់រំ (កម្រិតមាស) ពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (កម្រិតប្រាក់) និងពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានល្អបំផុត (កម្រិតប្រាក់)។

បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍

តាមរយៈគម្រោង “ណាហ្គាវើលដ៍បេះដូងសប្បុរស” បុគ្គលិកបានរួមចំណែកពេលវេលាស្ម័គ្រចិត្តជាង ៦០.០០០ ម៉ោង គាំទ្រលើវិស័យអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ កញ្ញា កុល វណ្ណាលីន បុគ្គលិកម្នាក់បានរំលឹកពីបទពិសោធន៍ដាំដើមកោងកាងនៅខេត្តកោះកុងថា៖ “ពេលដែលខ្ញុំជាប់ភក់ មិត្តរួមការងារប្រញាប់មកជួយ វាបង្ហាញថាការងារសង្គមនាំឱ្យយើងក្លាយជាគ្រួសារតែមួយ”។

កម្មវិធីសាលារៀនស្អាត

លោកគ្រូ ឃុន ពិសិដ្ឋ មកពីអនុវិទ្យាល័យអូរបែកក្អម បានឱ្យដឹងថា កម្មវិធី “សាលារៀនស្អាត និងបរិស្ថានបៃតង” បានផ្លាស់ប្តូរឥរិយាបថសិស្សឱ្យចេះថែរក្សាបរិស្ថាន និងបង្កើតសួនបន្លែដោយខ្លួនឯង។ កម្មវិធីនេះបានពង្រីកដល់សាលាចំនួន ៧៩ នៅភ្នំពេញ និងកំពង់ចាម។

យុវជនទទួលបានឱកាស

លោក ផុន ឧត្តម ដែលធ្លាប់ជួបការលំបាកផ្នែកហិរញ្ញវត្ថុ បានទទួលឱកាសទីពីរតាមរយៈកម្មវិធីជួយសង្គ្រោះយុវជនរបស់ក្រុមហ៊ុន ដោយទទួលបានការបណ្តុះបណ្តាលជំនាញ និងភាសាអង់គ្លេស ហើយបច្ចុប្បន្នកំពុងបម្រើការជាគ្រូបង្រៀន។ លោក ជុំ យ៉េត បុគ្គលិកស្ម័គ្រចិត្តឆ្នើម បានលើកឡើងថា៖ “ស្នាមញញឹមរបស់កុមារជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំ”។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិ បានបញ្ជាក់ថា ពានរង្វាន់ទាំងនេះជាសក្ខីភាពនៃការលះបង់របស់បុគ្គលិកគ្រប់រូប និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស៕

ដោយ៖ តារា

administrator

Related Articles