admin

administrator

ពៅ បញ្ញាពេជ្រ នឹករលឹកអតីតកាលដ៏ភ្លឺស្វាង មុនធ្លាក់ខ្លួនពិការ តាមរយៈរូបភាពចាស់ៗ

រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងសំនៀងរៃកន្ត្រឹង នាង ពៅ បញ្ញាពេជ្រ បានធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែក ក្រោយនាងបានរំលឹកអនុស្សាវរីយ៍តាមរយៈរូបភាពចាស់ៗ ពីសម័យដែលនាងនៅស្រស់ស្អាត មុនពេលធ្លាក់ខ្លួនពិការ។ ការរំលឹករូបថតចាស់ៗនាពេលនេះ គឺដើម្បីនឹករលឹកពីអតីតកាលដ៏ល្អរបស់នាង ព្រមទាំងបង្ហាញក្តីនឹករលឹកទៅកាន់អ្នកគាំទ្រទាំងអស់ ដែលធ្លាប់តាមដាននាងក្នុងវិស័យសិល្បៈ។ ពៅ បញ្ញាពេជ្រ បានលើកយករូបភាពចាស់ៗជាច្រើន ទាំងរូបថតសម្អាងការ រូបតាមសារព័ត៌មាន ទស្សនាវដ្តី…

ក្ដីសង្ឃឹមសន្តិភាពអ៊ុយក្រែន៖ ពូទីន-ត្រាំ ប្រកាសការបញ្ចប់សង្គ្រាមជិតឈានដល់

ទោះបីជាលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងកាលពីថ្ងៃទី៩ ឧសភា ពីការបញ្ចប់សង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗនេះក្ដី តែវិមានក្រឹមឡាំងបានវាយតម្លៃថា វាជាការប្រញាប់ប្រញាល់ពេកដែលលើកពីភាពលម្អិតជាក់ស្ដែងនៃដំណើរការឆ្ពោះទៅរកសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ គូសបញ្ជាក់ថា និយាយពីដំណើរការសន្តិភាពអាចនិយាយបានថា ការបញ្ចប់សង្គ្រាមពិតជាជិតឈានដល់ ប៉ុន្តែគេនៅមិនទាន់អាចលើកពីភាពលម្អិតជាក់ស្ដែងបាននៅឡើយទេ។ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃប្រារព្ធទិវាជ័យជម្នះរបស់សូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់ លោក ពូទីន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយនិយាយថា…

ជំនួបកំពូលត្រាំ-ស៊ី៖ រឿងតៃវ៉ាន់ជាបញ្ហាឈានមុខគេ តែមេដឹកនាំមិនព្រមឱ្យផ្ទុះសង្គ្រាម

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងលើកយកបញ្ហាក្ដៅគគុក ស្ដីពីការលក់អាវុធរបស់អាមេរិកឱ្យកោះតៃវ៉ាន់ ទៅពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងជំនួបនៅទីក្រុងប៉េកាំងសប្ដាហ៍នេះ។ តាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១២ ខែឧសភា លោក ត្រាំ…

ច្បាស់ៗ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លាតត្រដាងមូលហេតុ កម្លាំងជំនាញជិះម៉ូតូមិនពាក់មួកពេលចុះបង្ក្រាប

រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺជុំវិញការរិះគន់លើបណ្តាញសង្គម ទាក់ទងនឹងកម្លាំងជំនាញជិះម៉ូតូដោយមិនពាក់មួក និងមិនដាក់កញ្ចក់ ព្រមទាំងសៀតអាវុធបញ្ចេញសំញ៉ែងក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស។ នាយកដ្ឋានបានទទួលស្គាល់ថា រូបភាពនេះជាកម្លាំងរបស់អង្គភាព ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាបង្កគ្រោះថ្នាក់ទើបចេញពីពន្ធនាគារ។ ទាក់ទិនការមិនពាក់មួក នាយកដ្ឋានបានពន្យល់ថា ពេលទទួលព័ត៌មានបទល្មើសភ្លាម កម្លាំងជំនាញប្រញាប់រួសរាន់ចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតពីសុវត្ថិភាពផ្ទាល់ខ្លួន។ លើសពីនេះ…

វ៉ាស៊ីនតោនផ្តល់រង្វាន់ ១៥លានដុល្លារ ចង់បានព័ត៌មានកាត់ផ្តាច់ចំណូល IRGC ពេលសន្ទនាកំពុងជាប់គាំង

ស្របពេលកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់កំពុងជាប់គាំង និងលេចចេញសញ្ញានៃការផ្ទុះសង្គ្រាមជាថ្មីនោះ ពេលនេះទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ ១៥លានដុល្លារអាមេរិកឲ្យអ្នកដែលផ្តល់ព័ត៌មានឈានដល់ការកាត់ផ្តាច់ប្រភពចំណូលរបស់កងឆ្មាំបដិវត្តឥស្លាម (IRGC)។ ជាការដាក់សម្ពាធមិនដកដៃលើអ៊ីរ៉ង់, ក្រសួងការបរទេសអាមេរិកបានដាក់គោលដៅសំខាន់បំផ្លាញប្រភពចំណូលរបស់អង្គភាព IRGC, កងកម្លាំង Qods, សាខារបស់ពួកគេ ជាពិសេសរួមទាំងក្រុមហ៊ុន ឬបុគ្គលទាំងឡាយណាដែលផ្តល់ប្រាក់ ឬជួយ IRGC ឲ្យគេចផុតពីទណ្ឌកម្ម ឬស្ថាប័នហិរញ្ញវត្ថុដែលធ្វើអាជីវកម្មជាមួយពួកគេផងដែរ។ តាមការផ្សាយរបស់ CNN នៅថ្ងៃអង្គារ…

ខឹងខ្លាំង! កម្ពុជាបដិសេធដាច់ខាតព័ត៌មានមិនពិតពីសារព័ត៌មានថៃ ករណីបាញ់សន្លឹកត្រួតព្រំដែន

ភ្នំពេញ៖ កម្ពុជាបានបដិសេធដាច់ខាត និងចាត់ទុកការចុះផ្សាយរបស់កាសែតថៃដែលចោទប្រកាន់ថា ទាហានកម្ពុជាបានបាញ់សន្លឹកត្រួតចំនួន ១១គ្រាប់នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាព័ត៌មានមិនពិតទាំងស្រុង។ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា សារព័ត៌មានថៃមួយចំនួនបានចុះផ្សាយដោយចោទប្រកាន់កងកម្លាំងកម្ពុជាថាបានបាញ់ចំនួន ១១គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ដែលជាការចោទប្រកាន់ទាំងស្រុងដោយគ្មានមូលដ្ឋានការពិត។ លោកស្រីបានបដិសេធដាច់ខាតចំពោះការលើកឡើងខាងលើនេះ…

សហភាពអឺរ៉ុប​​ជំរុញ​បង្កើន​ផលិត​កម្ម​សព្វាវុធ​ឱ្យ​លឿន​ជាង​មុន​

ប្រធាន​គោលនយោបាយការបរទេស​សហភាពអឺរ៉ុប លោកស្រី Kaja Kallas ជំរុញ​ថ្នាក់ដឹកនាំ​តំបន់​អឺរ៉ុប​ បង្កើន​ផលិតកម្ម​វិស័យ​ការពារជាតិឱ្យ​​លឿនជាងមុន ស្របពេល​ដែលរដ្ឋមន្ត្រីការពារជាតិ​សហភាពអឺរ៉ុប​ ជួបប្រជុំគ្នានៅទីក្រុងព្រុច​សែល ដើម្បី​ពិភាក្សា​លើ​​បញ្ហា​នៅ​អ៊ុយក្រែន សមត្ថភាព​ឧស្សាហ​កម្មសព្វាវុធ និងបញ្ហា​មជ្ឈិមបូព៌ា។ លោកស្រី Kaja Kallas លើក​ឡើង​មុនកិច្ចប្រជុំថា៖ «យើងកំពុង​ផ្តោត​លើ​ការ​ច្នៃប្រឌិត និង​គម្រោង​រួមគ្នា ពីព្រោះ​យើងមានគម្រោងច្រើនពេក​នៅ​ក្នុងរដ្ឋសមាជិកផ្សេងគ្នា​ មិនអាចធ្វើអន្តរកម្មបាន»។ លោកស្រី…

លោក ហួត ហាក់ អញ្ជើញរួមអបអរខួប៧៦ឆ្នាំ ទិវាសហភាពអឺរ៉ុប ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day)។ ទិវាសហភាពអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman…

សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយរន្ទះបាញ់ និងគ្រួសារក្រីក្រមរណភាព

ភ្នំពេញ៖ លោកស្រី ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក គាំ សុខុម នាយកសាខានិងអនុសាខាក្រុងព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ។ ក្នុងនោះ មួយគ្រួសារក្រីក្រទទួលមរណភាព ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមួយគ្រួសារទៀតរងគ្រោះធម្មជាតិ…

ត្រាំប្រាប់ពិភពលោក៖ អាមេរិកមិនត្រូវការចិនជួយបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា រូបលោកមិនត្រូវការជំនួយពីប្រទេសចិន ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ បើទោះជាក្ដីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយអ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ក៏ដោយ។ ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងមុនពេលដែលលោកគ្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី…