វៀតណាមប្រកាសវិន័យដែក! អ្នកគេចកាតព្វកិច្ចយោធាប្រឈមពន្ធនាគារ ៥ឆ្នាំ និងពិន័យរាប់លានដុង
រដ្ឋាភិបាលវៀតណាមបានរឹតបន្តឹងវិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះយុវជនដែលព្យាយាមគេចវេះពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦នេះ។ កាតព្វកិច្ចយោធាត្រូវបានចាត់ទុកជា “កាតព្វកិច្ចដ៏រុងរឿង” សម្រាប់ពលរដ្ឋបុរសគ្រប់រូប។ យោងតាមច្បាប់ បុរសអាយុពី ១៨ ដល់ ២៥ឆ្នាំ ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ព។ អ្នកដែលកំពុងសិក្សានៅឧត្តមសិក្សាអាចពន្យារពេលរហូតដល់អាយុ ២៧ឆ្នាំ។ អ្នកគេចវេះនឹងប្រឈមទណ្ឌកម្មធ្ងន់ធ្ងរដូចខាងក្រោម៖ ពិន័យជាប្រាក់៖ ពី ៥០លាន ដល់ ៧៥លានដុង (ប្រហែល ២,០០០…
