មន្ទីរពេទ្យ អរៀនដា រៀបចំកម្មវិធីពិនិត្យជង្គង់ដោយឥតគិតថ្លៃ ប្រារព្ធទិវាគិលានុបដ្ឋាយិកា

មន្ទីរពេទ្យ អរៀនដា រៀបចំកម្មវិធីពិនិត្យជង្គង់ដោយឥតគិតថ្លៃ ប្រារព្ធទិវាគិលានុបដ្ឋាយិកា

រាជធានីភ្នំពេញ ៖ ក្នុងឱកាសអបអរទិវាគិលានុបដ្ឋាយិកា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំកម្មវិធីសប្បុរសធម៌ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសន្លាក់ជង្គង់ដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍ និងពង្រឹងចំណងទំនាក់ទំនងរវាងវិស័យសុខាភិបាលឯកជនជាមួយប្រជាពលរដ្ឋ។

កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមនចំនួន ១០០នាក់ ដែលកំពុងប្រឈមមុខនឹងបញ្ហាសន្លាក់ជង្គង់ ឬចង់ស្វែងយល់បន្ថែមអំពីសុខភាពឆ្អឹងសន្លាក់។ សេវាកម្មដែលផ្តល់ជូនរួមមាន៖ ការវាយតម្លៃបញ្ហាសន្លាក់ជង្គង់ ការផ្តល់ព្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតឯកទេសជំនាញ និងការណែនាំអំពីការព្យាបាល និងថែទាំសន្លាក់។

គោលបំណងសំខាន់នៃកម្មវិធីសប្បុរសធម៌នេះ គឺមិនត្រឹមតែជាការផ្តល់នូវក្តីស្រឡាញ់ និងក្តីគោរពពីមន្ទីរពេទ្យជូនដល់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាប្រយោជន៍រួមក្នុងការកាត់បន្ថយបញ្ហាជំងឺសន្លាក់ទូទៅ ដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋជាច្រើនប្រឈមនឹងភាពលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។

មន្ទីរពេទ្យ អរៀនដា ប្រកាន់នូវគោលជំហរមួយគឺ “យើងមិនត្រឹមតែបំពេញតួនាទីជាសេវាសុខាភិបាលនោះទេ ប៉ុន្តែយើងចង់ក្លាយជាដៃមួយក្នុងការចូលរួមជួយសហគមន៍ខ្មែរឱ្យទទួលបាននូវចំណេះដឹងផ្នែកសុខភាពប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់”។

ព្រមជាមួយគ្នានេះ ដើម្បីអបអរទិវាគិលានុបដ្ឋាយិកា ប្រជាពលរដ្ឋ និងមន្ត្រីក្នុងតំបន់ ក៏បានសម្តែងនូវភាពរីករាយ និងដឹងគុណចំពោះក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាគ្រប់រូប ក្នុងការបំពេញភារកិច្ចដោយការយកចិត្តទុកដាក់ អត់ធ្មត់ និងពោរពេញដោយសេចក្តីមេត្តា ជូនចំពោះអ្នកជំងឺ។

សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិអរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងប្រទេសកម្ពុជា ដោយមានក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនផ្នែក គ្រឿងបរិក្ខារទំនើបៗ ព្រមទាំងមានដៃគូសហការជាច្រើនទាំងក្នុង និងក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់មន្ទីរពេទ្យអរៀនដាទាំងពីរសាខា៖

សាខាដួងងៀប៖ អគារលេខ 66 ផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរសព្ទ៖ 081 811 789 / 078 233 789។

សាខាចំការមន៖ អគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរសព្ទ៖ 012 593 789 / 016 593 789។

សូមចូលរួមទំនាក់ទំនងតាមរយៈ Facebook Page ផ្លូវការ៖ Orienda International Hospital និង Orienda Chamkarmon Hospital ដើម្បីទទួលបានព័ត៌មាន និងការផ្តល់ជូនពិសេសបន្ថែមទៀត។

administrator

Related Articles